* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិមានក្រឹមឡាំងថាវានៅលឿនពេកក្នុងការបញ្ចេញមតិ ជុំវិញពាក្យចចាមអារ៉ាមរឿងបទឈប់បាញ់ផ្លូវអាកាស (Video inside)

26-07-2026 21:55

(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់នៅថ្ងៃអាទិត្យថា វានៅលឿនពេកក្នុងការធ្វើអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍ដែលថា អាមេរិក និងអ៊ុយក្រែនកំពុងពិភាក្សាគ្នាពីលទ្ធភាពនៃការផ្អាកការវាយប្រហារតាមផ្លូវអាកាសជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កន្លងមក ប្រភពពីអ៊ុយក្រែនបានបង្ហើបថា អ៊ុយក្រែន និងអាមេរិកបានជជែកគ្នាពីការស្នើបទឈប់បាញ់ផ្លូវអាកាសនេះទៅកាន់រុស្ស៊ី ដើម្បីជាជំហានចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ។ ទោះបីជាកន្លងមក លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ធ្លាប់បានបដិសេធសំណើស្រដៀងគ្នានេះក្តី ប៉ុន្តែមន្ត្រីអ៊ុយក្រែនសង្ឃឹមថា ផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កឡើងដោយការវាយប្រហារពីអ៊ុយក្រែន អាចនឹងធ្វើឱ្យលោក ពូទីន បន្ទន់ជំហរ។

ឆ្លើយតបនឹងរឿងនេះ លោក ប៉េសកូវ បានសង្កត់ធ្ងន់ថា «វាមិនមានប្រភពច្បាស់លាស់ទេ ហើយវាគ្រាន់តែជារបាយការណ៍កាសែតធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញ ការឆ្លើយតបរបស់រុស្ស៊ីចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ គឺអាស្រ័យលើថាតើវាស្របទៅនឹងផលប្រយោជន៍របស់យើងដែរឬទេ»។

លោក ប៉េសកូវ ក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូនៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកចរចាអាមេរិកជានិច្ច ហើយរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រេសិតអាមេរិកមកកាន់រុស្ស៊ីនៅពេលសមស្រប។ ការបញ្ជាក់នេះធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទើបតែបានជជែកជាមួយប្រេសិតអាមេរិក ព្រមទាំងមានគម្រោងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ​ នៅសេតវិមាននាថ្ងៃអង្គារខាងមុខនេះផងដែរ៕