* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បញ្ជាក់ថា លោក ត្រាំ កំពុងទុក «ពេលវេលា» សម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់ (Video inside)

26-07-2026 23:50

(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានថ្លែងនៅថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដើម្បីទុកលំហពេលវេលាបន្ថែមទៀតសម្រាប់មធ្យោបាយការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានប្រាប់កម្មវិធី "Fox News Sunday" ថា «គាត់ (លោក ត្រាំ) កំពុងទុកពេលវេលា និងលំហខ្លះៗសម្រាប់ការពិភាក្សាចរចា»។ ទោះបីជាលោក វ៉ាល់ត៍ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះ។ មន្ទីរបញ្ចកោណ បានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែក បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវរយៈពេល ១៣យប់ជាប់ៗគ្នា ខណៈដែលអ៊ីរ៉ង់ក៏មិនមានសកម្មភាពវាយប្រហារលើប្រទេសជិតខាងណាមួយឡើយកាលពីចុងសប្តាហ៍។

ឆ្លើយតបនឹងសំណួរជុំវិញការផ្អាកនេះ មន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា «ប្រធានាធិបតីតែងតែបញ្ជាក់យ៉ាងច្បាស់ថា ជម្រើសអាទិភាពរបស់លោកគឺការទូត។ ប៉ុន្តែលោកក៏បានបង្ហាញឱ្យអ៊ីរ៉ង់ឃើញច្បាស់រួចហើយដែរថា តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេមិនព្រមចូលតុចរចាដោយស្មោះត្រង់នោះទេ»៕