* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសអាស៊ាន សម្រាប់ការជំរុញឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ (Video inside)

27-07-2026 08:41

(សេអ៊ូល)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានថ្កោលទោសអាស៊ាន នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់ការជំរុញឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ដោយចាត់ទុកការអំពាវនាវនេះជាជំហរដ៏ឆ្កួត និងល្ងង់ខ្លៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ានក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន អាស៊ានបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការបន្តការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង និងស្ថិរភាពនៅក្នុងតំបន់ឧទ្វីបកូរ៉េមួយដែលត្រូវបានរំសាយអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើងបានទទូចជាយូរណាស់មកហើយថាខ្លួនមានសិទ្ធិអភិវឌ្ឍកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ បើទោះជាកម្មវិធីទាំងអស់នេះជាប់ក្រោមបម្រាម និងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូជុង បានបង្ហាញពីការមិនពេញចិត្តជាខ្លាំងចំពោះកិច្ចប្រជុំរបស់អាស៊ានដែលលោកស្រីចាត់ទុកថាបានប្រកាន់អកប្បកិរិយាអរិភាព និងតាមដើរបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ ហើយមិនអើពើចំពោះរដ្ឋធម្មនុញ្ញកូរ៉េខាងជើង។ លោកស្រីគីមបានបន្ថែមថាអាស៊ានគួរតែការពារខ្លួនឯងកុំឱ្យក្លាយទៅជាព្រាបនាំសារយរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសម្ដងហើយម្ដងទៀតថាខ្លួនគឺជារដ្ឋនុយក្លេអ៊ែរ ហើយថាឋានៈមួយនេះគ្មានអ្វីអាចមកកែប្រែបានឡើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់លោក គីម ជុងអ៊ុន ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៩ បានដួលរលំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម៕