* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់នឹងឈប់វាយប្រហារ ដរាបណាសហរដ្ឋអាមេរិកឈប់ទម្លាក់គ្រាប់បែក (Video inside)

27-07-2026 09:24

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួន ដរាបណាសហរដ្ឋអាមេរិកធ្វើដូចគ្នានេះដែរ។ ការវិវត្តចុងក្រោយបំផុតនេះកើតមានឡើង ខណៈសហរដ្ឋអាមេរិកបានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែក បន្ទាប់ពីក្រុមទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់រូបលោកថាសហរដ្ឋអាមេរិកជិតអស់គោលដៅដែលត្រូវវាយប្រហារ និងបង្ហាញការព្រួយបារម្ភពីការថយចុះស្ដុកអាវុធ។

បន្ទាប់ពីបើកយុទ្ធនាការទម្លាក់គ្រាប់បែក១៣យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ មន្ទីរបញ្ចកោណបានផ្អាកយុទ្ធនាការរបស់ខ្លួនកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយមិនមានការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍នោះទេកាលពីថ្ងៃសៅរ៍ ឬក៏ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ចំណែក អ៉ីរ៉ង់វិញដែលបានវាយប្រហារសងសឹកទៅនឹងការវាយប្រហារជារៀងរាល់យប់ពីសហរដ្ឋអាមេរិក តាមរយៈការវាយប្រហារលើប្រទេសក្បែរខាងដែលមានមូលដ្ឋានទ័ពអាមេរិក ក៏មិនបានបើកការវាយប្រហារណាមួយដែរក្នុងពេល ២ថ្ងៃមកនេះ។ មន្ត្រីអ៉ីរ៉ង់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាគោលជំហររបស់អ៉ីរ៉ង់នៅតែដដែល គឺភ្នែកទល់ភ្នែក ពោលបើសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ អ៉ីរ៉ងនឹងសងសកវិញ ហើយបើការវាយប្រហារត្រូវបានបញ្ឈប់ អ៉ីរ៉ង់ក៏នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដូចគ្នាដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានប្រាប់ទូរទស្សន៍អាមេរិក Fox News និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀតថាលោក ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យមានពេលវេលាបន្ថែមសម្រាប់ការទូត។ ការសម្រេចចិត្តនេះកើតមានឡើងក្រោយក្រុមមន្ត្រីអាមេរិកបានព្រមានថាយុទ្ធនាការទម្លាក់គ្រាប់បែក អស់ពេល ២សប្ដាហ៍ដែលមានគោលដៅកំញើញទប់ស្កាត់កុំឱ្យអ៉ីរ៉ង់បើកការវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងច្រកសមុទ្រ Hormuz ជិតអស់គោលដៅដែលត្រូវវាយប្រហារ និងព្រួយបារម្ភពីការថយចុះស្ដុកអាវុធ។

ការចាប់ផ្ដើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញនៅតែជាជម្រើសមួយសម្រាប់សហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា នាយកឧត្តមសេនីយ៍ លោក Dan Caine ជានាយសេនាធិការចម្រុះកងទ័ពអាមេរិក ត្រូវបានរាយការណ៍បានប្រាប់លោក ត្រាំ ជាលក្ខណៈឯកជនថាការបន្តទម្លាក់គ្រាប់បែក លើអ៉ីរ៉ង់អាចនឹងធ្វើឱ្យស្ដុកអាវុធថយចុះ ជាពិសេសគឺគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការិយាល័យរបស់លោក Dan Caine និងទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកជាទម្លាប់ មិនដែលធ្វើអត្ថាធិប្បាយអ្វីលើការផ្ដល់យោបល់ជាលក្ខណៈឯកជនរបស់ពួកគេនោះទេ។

យ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet ‌the Press របស់ទូរទស្សន៍ NBC លោក Waltz បាននិយាយថាយោធាអាមេរិកមានអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការ។ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថានៅពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ឡើងកាន់តំណែង ស្ដុកអាវុធក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះរួចទៅហើយ នៅក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិនមកម្ល៉េះ៕