* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ព្រមានចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើកប៉ាល់របស់ខ្លួននៅសមុទ្រ Caspian (Video inside)

27-07-2026 10:28

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានព្រមានថាប្រទេសរបស់លោកនឹងចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើកប៉ាល់មួយគ្រឿងរបស់អ៉ីរ៉ង់ក្នុងតំបន់សមុទ្រ Caspian។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសរបស់លោក Araghchi ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវបានដឹកនាំការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងតំបន់សមុទ្រ Caspian ប្រឆាំងនឹងកប៉ាល់ដែលលោកអះអាងថាមានដឹកបរិក្ខារយោធារបស់អ៉ីរ៉ង់។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Araghchi បានលើកឡើងដូច្នេះថា «ហ្សេលេនស្គីបានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីរ៉ង់ ដោយសម្លាប់នាវិកម្នាក់...នេះជាទង្វើបំពានលើធម្មនុញ្ញ UN ដែលធ្វើឡើងជួសមុខឱ្យអ៉ីស្រាអែលដើម្បីអូសទាញឱ្យអឺរ៉ុបធ្លាក់ចូលក្នុងសង្រ្គាមរបស់ខ្លួន»

លោក Araghchi បានបន្ថែមថារូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Kaja Kallas និងសមភាគីរុស្ស៉ី លោក Sergei Lavrov ដោយគូសបញ្ជាក់ថាអ៉ីរ៉ង់នឹងចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអ៉ីរ៉ង់ ការវាយប្រហារលើកប៉ាល់អ៉ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian បានបណ្ដាលឱ្យនាវិកម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ ខាងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនវិញបានអះអាងថាការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនធ្វើឡើងប្រឆាំងនឹងកប៉ាល់ដែលជាប់ទណ្ឌកម្មអន្តរជាតិ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធារវាងអ៉ីរ៉ង់ និងរុស្ស៉ី៕