* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្រ្តីអ៉ីស្រាអែល ថានឹងមានការអនុញ្ញាតឱ្យកងកម្លាំងអន្តរជាតិ ចូលក្នុងតំបន់ហ្កាហ្សា (Video inside)

27-07-2026 11:19

(វ៉ាស៉ីនតោន)៖ មន្រ្តីអ៉ីស្រាអែលម្នាក់ បាននិយាយមុនពេលលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ថាអ៉ីស្រាអែលនឹងអនុញ្ញាតឱ្យកងកម្លាំងអ​ន្តរជាតិ ចូលទៅក្នុងតំបន់ហ្កាហ្សា តាមការស្នើក្រោមផែនការបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។

មន្ត្រីរូបនេះ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក ណេតាន់យ៉ាហ៊ូ បានអនុម័តក្របខ័ណ្ឌច្បាប់មួយ ដែលនឹងនាំឱ្យកងកម្លាំងអន្តរជាតិអាចចូលក្នុងតំបន់ហ្កាហ្សាបាន។ លោក ណេតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃចន្ទ ហើយជួបប្រធានាធិបតី ត្រាំ នៅថ្ងៃអង្គារនេះ។

បេសកកម្មដែលគេហៅថា «កងរក្សាស្ថិរភាពអន្តរជាតិ» ក៏រួមមានសមាជិក ២០០នាក់មកពីប្រទេសអ៊ូហ្គង់ដា និងម៉ារ៉ុក ដែលត្រូវដាក់ពង្រាយក្នុងទីតាំង មិនស្ថិតក្រោមការកាន់កាប់ដោយអ៉ីស្រាអែល។ តាមមន្ត្រីអ៉ីស្រាអែលខាងលើ កងកម្លាំងនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃជាលក្ខណៈបុគ្គល ពីសំណាក់អ៉ីស្រាអែលសិន មុនពេលអាចចូលតំបន់ហ្កាហ្សា។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការដាក់ពង្រាយនៅមិនទាន់ច្បាស់លាស់ទេ។

អ៉ីស្រាអែល​ កំពុងកាន់កាប់ប្រមាណ ៦៤ភាគរយ​នៃ​ទឹកដី​ហ្កាហ្សា ខណៈ​ប្រជាជន​ជិត ២លាន​នាក់នៃដែនដីនេះ​ កំពុងរស់នៅ​លើទីតាំងដ៏​តូច​ចង្អៀត​តាម​ឆ្នេរសមុទ្រ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ហាម៉ាស ដោយភាគច្រើនស្នាក់​នៅក្នុង​តង់បណ្ដោះ ឬ​អគារ​ដែលរងការខូចខាត ហើយប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក​បំផុត៕