* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ស៉ី ជីនពីង ប្រាប់ប្រធានាធិបតីប្រេស៉ីល៖ ចិនគាំទ្រប្រេស៉ីលក្នុងការប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ (Video inside)

27-07-2026 14:02

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់សមភាគីប្រេស៉ីល លោក Luiz Inacio Lula da Silva ថា រូបលោកគាំទ្រប្រទេសអាមេរិកខាងត្បូងមួយនេះ ក្នុងការប្រឆាំងទប់ទល់ទង្វើជ្រៀតជ្រែតពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។

អំឡុងកិច្ចសន្ទនាមួយតាមទូរសព្ទ ដែលមានរយៈពេលជាងមួយម៉ោង លោក ស៉ី បានប្រាប់ទៅកាន់ លោក Lula យ៉ាងដូច្នេះថា «ចិនឱ្យតម្លៃជាខ្លាំងចំពោះ​ឋានៈអន្តរជាតិនិ ងឥទ្ធិពលដ៏សំខាន់របស់ប្រេស៉ីល។ ទីក្រុងប៉េកាំងគាំទ្រប្រេស៉ីល ក្នុងការរក្សាការពារអធិបតេយ្យនិងឯករាជ្យភាព​របស់ខ្លួន និងក្នុងការប្រឆាំងទង្វើជ្រៀតជ្រែកពីខាងក្រៅ ព្រមទាំងក្នុងការចូលរួមចំណែករក្សាស្ថិរភាពនិងសុខសន្តិភាពតំបន់ ក៏ដូចជាពិភពលោកទាំងមូល»

កិច្ចសន្ទនាខាងលើរវាងលោក ស៉ី និងលោក Lula កើតមានឡើង តិចជាង៣ខែ មុនការបោះឆ្នោតដ៏តឹងតែងមួយនៅប្រេស៉ីល ដែលលោក Lula នឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនស្តាំនិយម លោក Flavio Bolsonaro ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro។

គួរបញ្ជាក់ថា ក្នុងខែកក្កដានេះ ទីក្រុងវ៉ាស៉ីនតោន បានដំឡើងពន្ធសរុប២លើកថែមទៀត ទៅលើផលិតផលចម្រុះរបស់ប្រេស៉ីល ក្រោយការដំឡើងពន្ធខ្ពស់ដំបូងកាលពីឆ្នាំ២០២៥ ដើម្បីជាការសងសឹកសម្រាប់រឿងក្តី ដែលបានធ្វើឱ្យលោក Jair Bolsonaro ត្រូវទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារ។ លោក Bolsonaro ត្រូវគេស្គាល់ថា មានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក Lula បានថ្កោលទោសសម្ពាធពន្ធគយរបស់ទីក្រុងវ៉ាស៉ីនតោន ថាជាការប៉ុនប៉ងជះឥទ្ធិពលនយោបាយ ក្នុងឆ្នាំបោះឆ្នោតនៅប្រទេសប្រេស៉ីល៕