* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី នឹងទទួលជួបប្រធានាធិបតីអ៊ុយក្រែនមុនគេ ដើម្បីបង្ហាញពីការគាំទ្រឥតរង្គោះរង្គើ (Video inside)

27-07-2026 14:36

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទនេះ ដោយប្រើប្រាស់ជំនួបលើកដំបូងរបស់លោក ជាមួយមេដឹកនាំបរទេស ចាប់តាំងពីចូលកាន់តំណែង ដើម្បីបញ្ជាក់ពី «ការគាំទ្រមិនរង្គោះរង្គើ» របស់ទីក្រុងឡុងដ៍ ចំពោះទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។

ទស្សនកិច្ចនេះកើតមានឡើង មុនការធ្វើដំណើររបស់លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងព្យាយាមជំរុញឱ្យឈានដល់ការបិទបញ្ចប់សង្គ្រាមរយៈពេលជាង៤ឆ្នាំជាមួយរុស្ស៊ី។ លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងបន្តអំពាវនាវឱ្យសម្ព័ន្ធមិត្ត ជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ស្របពេលដែលទាំងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ បង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ដោយយន្តហោះដ្រូននិងមីស៊ីល។ ការចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះ បានជាប់គាំងចាប់តាំងពីការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបង្វែរទៅរកសង្គ្រាមអ៉ីរ៉ង់។

ការិយាល័យ Downing Street របស់នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី លោក Burnham នឹងប្តេជ្ញាបន្តចំណងទាក់ទងមិនអាចបំបែកបានរវាងប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងពីអ្វីដែលមេដឹកនាំអង់គ្លេសថ្មីរូបនេះ បានប្រាប់ទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទសប្តាហ៍មុន ត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីលោកឡើងកាន់តំណែង ជំនួសអតីតនាយករដ្ឋមន្រ្តី Keir Starmer។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើ លោក Burnham ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែកក្កដា នឹងប្តេជ្ញាថា «ចក្រភពអង់គ្លេសឈរនៅជាមួយអ៊ុយក្រែន ស្មាទល់ស្មា ហើយការគាំទ្ររបស់យើងនៅតែមិនរង្គោះរង្គើ។ រុស្ស៊ីមិនគួរមានមន្ទិលសង្ស័ួយនោះឡើយ អំពីការប្តេជ្ញាចិត្តរបស់យើង ហើយយើងនឹងមិនថយក្រោយដាច់ខាត រហូតទាល់តែយើងសម្រេចបានសន្តិភាពយូរអង្វែង និងយុត្តិធម៌សម្រាប់អ៊ុយក្រែន»។

Downing Street បានកត់សម្គាល់ថា ការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន បានឈានដល់ទំហំទឹកប្រាក់ ២៥ពាន់លានផោន (៣៣ពាន់លានដុល្លារ) គិតចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីជាងបួនឆ្នាំមុន ក្នុងនោះ ១៦ពាន់លានផោន គឺក្នុងទម្រង់ជាការផ្តល់ជំនួយយោធាដោយផ្ទាល់។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ជាទីដែលលោក នឹងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការឱ្យដឹងពីមន្ត្រីសេតវិមានកាលពីសប្តាហ៍មុន៕