* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានធនាគារកណ្តាលឥណ្ឌូណេស៉ី សុំលាលែងពីតំណែង (Video inside)

27-07-2026 15:58

(ហ្សាការតា)៖ រដ្ឋមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានប្រទេសឥណ្ឌូណេស៉ី លោក Prasetyo Hadi បានឱ្យដឹងនាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថាប្រធានធនាគារកណ្តាល លោក Perry Warjiyo បានសុំលាលែងពីតំណែង ខណៈអ្នកវិភាគនិយាយថា វាអាចបង្កក្តីបារម្ភក្នុងចំណោមវិនិយោគិន ជុំវិញឯករាជ្យភាពនៃធនាគារកណ្តាល និងការចាត់ចែងហិរញ្ញវត្ថុរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាការតា លោកប្រធានាធិបតីឥណ្ឌូណេស៉ី Prabowo Subianto និយាយថាលោកបានទទួលយកការសុំលាលែងនេះ។ អនុប្រធានជាន់ខ្ពស់របស់ធនាគារកណ្តាល គឺលោកស្រី Destry Damayanti ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ លោកស្រី Destry បាននិយាយថា លោក Perry លាលែងពីតំណែង ដោយសារតែហេតុផលផ្ទាល់ខ្លួន។

រូបិយប័ណ្ណរូពៀ (rupiah) របស់ឥណ្ឌូណេស៉ី បានធ្លាក់ថ្លៃដល់ ០,៣២ភាគរយ មកនៅត្រឹម ១៧,៩៩២ ក្នុង ១ដុល្លារអាមេរិក បន្ទាប់ពីមានការប្រកាសនេះ ខណៈសន្ទស្សន៍ភាគហ៊ុនធំ JKSE ឡើង/ចុះ នៅក្នុងបរិយាកាសជួញដូរដែលមានសភាពប្រែប្រួលខ្លាំង។

នាយកប្រតិបត្តិវិទ្យាស្ថានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ (Center of Economic and Law Studies) លោក Bhima Yudhistira Adhinegara លើកឡើងថា អ្វីដែលអាចទៅរួច ក្រោយការលាលែងរបស់លោក Perry គឺការចុះខ្សោយនៃឯករាជ្យភាពរបស់ធនាគារកណ្តាលឥណ្ឌូណេស៉ី ហើយថាការស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ មិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលទិសដៅគោលនយោបាយរូបិយវត្ថុ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នប្រតិបត្តិ៕