* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចរាចរណ៍នៅសមុទ្រក្រហម មិនសូវមមាញឹក បន្ទាប់ពីក្រុមហ៊ូទីវាយប្រហារអារ៉ាប៊ីសាអូឌីត

27-07-2026 16:31

(Reuters)៖ ចរាចរណ៍ឆ្លងកាត់តាមច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះ បន្ទាប់ក្រុមហ៊ូទីយេម៉ែន វាយប្រហារលើទីតាំងផ្ទុកប្រេងនៅបណ្តោយឆ្នេរសមុទ្រក្រហម ស្របពេលដែលការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បន្តស្ថិតក្នុងកម្រិតទាបនាចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។

គេហទំព័រតាមដានចរាចរណ៍ផ្លូវសមុទ្រ Kpler បានឱ្យដឹងថា នៅថ្ងៃអាទិត្យ មាននាវាដឹកទំនិញ ១១គ្រឿង ឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ដែលជាចំនួនតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះ។ នាវា ៧គ្រឿង ជានាវាដឹកប្រេង ហើយ ៣គ្រឿងបានចូលដល់សមុទ្រក្រហម។ ២គ្រឿងគឺជាប្រភេទនាវាខ្នាតយក្ស VLCCs ដែលធ្វើដំណើរទៅកាន់កំពង់ផែ Yanbu ដើម្បីផ្ទុកប្រេងឆៅអារ៉ាប៊ីសាអូឌីត និងនាវាដែលមានទំនាក់ទំនងជាមួយរុស្ស៉ី។

ចំណែក នាវា ៤គ្រឿងទៀតដែលចាកចេញពីសមុទ្រក្រហម នៅថ្ងៃអាទិត្យ រួមមាននាវាដឹកប្រេងឆៅខ្នាតយក្ស New Explorer ដោតទង់ជាតិហុងកុង មានដឹកប្រេងឆៅ ២លានបារ៉ែលពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមទៅកាន់កំពង់ផែ Ningbo ភាគខាងកើតប្រទេសចិន នាវាដឹកប្រេងឆៅរុស្ស៉ី ១លានបារ៉ែលទៅកាន់ប្រទេសចិន និងនាវាដឹកប្រេងផ្ទុកប្រេងឆៅអារ៉ាប៊ីសាអូឌីត ប្រហែល ៧៥០ ០០០បារ៉ែលសម្រាប់ប៉ាគីស្ថាន។

គួរបញ្ជាក់ថា តាំងពីសប្តាហ៍មុន ការធ្វើដំណើរតាមផ្លូវសមុទ្រក្រហម ក្បែរឆ្នេរសមុទ្រប្រទេសយេម៉ែន បានរងការរំខានដោយក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់។ ក្រុមនេះមានបំណងបិទខ្ទប់ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ដែលជាសកម្មភាពពង្រីកជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បន្ទាប់ពីជម្លោះបានបង្កផលប៉ះពាល់រួចហើយ ដល់ការផ្គត់ផ្គង់ប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕