* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រទេសចិន​ ប្រមូលបាន​ផលស្បៀង​រដូវក្តៅយ៉ាងច្រើន​តាមរយៈការ​អភិវឌ្ឍ​កសិកម្ម​ទំនើប

27-07-2026 17:54

(ប៉េកាំង)៖ លោក ​Xi Jinping ប្រធាន​រដ្ឋ​ចិន​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​ផលិតកម្ម​​ស្បៀង​ ហើយ​បាន​ចុះ​ត្រួត​​ពិនិត្យ និង​ស្វែងយល់ពី​ស្ថានភាព​​​នៃ​ការ​លូតលាស់​នៃ​ដំណាំ​ជាច្រើន​លើកនៅ​តាម​វាល​ស្រែ និង​តម្រូវឱ្យ​អាជ្ញាធរមូលដ្ឋាន​ធ្វើ​ការ​ងារ​កសិកម្ម​ឱ្យ​បាន​ល្អ​ ។ ក្នុង​ឆ្នាំ២០២៦​ ប្រទេស​ចិន​ប្រមូលផលស្បៀងរដូវក្តៅ​បានច្រើនម្តងទៀត​។ យោងតាម​ទិន្នន័យរបស់​រដ្ឋបាល​ជាតិ​ស្ថិតិចិនបាន​បង្ហាញថា ក្នុង​ឆ្នាំ​២០២៦ ប្រទេស​ចិន​ប្រមូល​ផលស្បៀង​រដូវក្តៅទម្ងន់​សរុបឡើង​ដល់ ១៥០,៧៥ លានតោន កើនឡើង ១ ពាន់លានតោន បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥។

បច្ចុប្បន្នខណៈពេល​រដូវក្តៅ​ កសិករ​ក្នុងតំបន់​នានា​ទូទាំង​ប្រទេស​ចិន​កំពុង​មមាញឹក​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ​ ដូច​ជា​ការ​សាបព្រោះ​ និង​ការ​ថែទាំ​ដំណាំ​ផ្សេងៗជាដើម​ ដើម្បី​ប្រមូល​ផល​ស្បៀង​យ៉ាងច្រើន​ក្នុង​ឆ្នាំ​នេះ​។ពេល​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​ខេត្ត​Jilin នាឆ្នាំ​២០២០​ លោក​Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​គូសបញ្ជាក់​ថា​ ត្រូវ​ជំរុញ​ឱ្យ​កសិករ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្មទំនើប​ ដើម្បី​បង្កបង្កើន​ផល​ស្បៀង​យ៉ាងច្រើន​តាមរយៈបច្ចេកវិទ្យា​ទំនើប​​បំផុត​។​

សព្វថ្ងៃនេះ​ ​បច្ចេកវិទ្យា និងផលិតផលកសិកម្មថ្មី​ទំនើប​ ត្រូវ​បាន​ប្រើប្រាស់​យ៉ាងច្រើន​តាម​វាល​ស្រែ​ចម្ការ​នានា​ទូទាំងប្រទេស​ ដែល​បានលើក​កម្ពស់​ជាបន្តបន្ទាប់នូវកម្រិត​​គុណភាព និងប្រសិទ្ធភាពនៃ​ផលិតកម្មកសិកម្ម និងក្លាយជាការ​គាំទ្រ​ដ៏សំខាន់សម្រាប់​​​ការ​ធានាសន្តិសុខស្បៀង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា «ធ្វើឱ្យការដាំ​ដំណាំ​ក្លាយជាមធ្យោបាយមួយ​ដើម្បី​សម្រេច​បាន​​ជីវភាព​ធូរធា និង​ទាក់ទាញកសិករកាន់តែច្រើនឱ្យចូលរួមក្នុងការអភិវឌ្ឍកសិកម្មទំនើប»។ប្រទេសចិន​កំពុងគ្រោង​ផែនការ​ដើម្បី​អភិវឌ្ឍកសិកម្មតាម​បែប​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្មបៃតង កសិកម្មប្រកបដោយ​គុណភាពខ្ពស់​ និងកសិកម្មដែលមានម៉ាកយីហោល្បី​ល្បាញ ក៏​ដូចជាជំរុញការ​​អភិវឌ្ឍ​ទីផ្សារផលិតផលកសិកម្មដែល​មាន​តម្លៃសមរម្យនិង​គុណភាព​ល្អ​ ដើម្បី​លើកទឹកចិត្តឱ្យ​កសិករនាំ​គ្នា​ដាំដំណាំ​​​​ ក្នុងន័យ​ធានាសន្តិសុខ​ស្បៀង​ និង​តាំង​មូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ប្រកបដោយ​គុណភាព​ខ្ពស់​៕

វិទ្យុមិត្តភាពកម្ពុជាចិន