* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាឱ្យចាត់វិធានការលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលប្រមូលផ្តុំមុខការិយាល័យ UN (Video inside)

27-07-2026 20:21

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃចន្ទ បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីងយ៉ា ដែលប្រមូលផ្តុំគ្នានៅមុខការិយាល័យទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNHCR) ក្នុងទីក្រុងគូឡាឡាំពួ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជនភៀសខ្លួនរាប់រយនាក់បានធ្វើដំណើរមករាជធានី ដើម្បីស្វែងរកជំនួយពី UNHCR បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីលំនៅឋាននៅរដ្ឋប៉េណាំង (Penang) កាលពីថ្ងៃអាទិត្យ។ ការបណ្តេញចេញនេះ កើតឡើងចំពេលដែលមានការកើនឡើងនូវសារស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម វាយប្រហារលើជនជាតិរ៉ូហ៊ីងយ៉ា។

លោក អាន់វ៉ា បានសង្កត់ធ្ងន់តាមរយៈវីដេអូថា «គ្មាននរណាម្នាក់មានសិទ្ធិមកកាន់កាប់ផ្នែកណាមួយនៃទីក្រុងឡើយ។ ខ្ញុំបានបញ្ជាឱ្យនាយកដ្ឋានអន្តោប្រវេសន៍ ប៉ូលិស និងអាជ្ញាធរមូលដ្ឋានចាត់វិធានការ។ អ្នកដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ នឹងត្រូវឃាត់ខ្លួន»។

ការិយាល័យ UNHCR ដែលមានជនភៀសខ្លួនចុះឈ្មោះជាង ២១ម៉ឺននាក់ (ជាងពាក់កណ្តាលជារ៉ូហ៊ីងយ៉ា) មិនទាន់មានការឆ្លើយតបនៅឡើយទេ។ ទោះបីជាកន្លងមកម៉ាឡេស៊ីធ្លាប់ជាជម្រកសុវត្ថិភាពសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាក្តី ប៉ុន្តែស្ថានការណ៍បានប្រែប្រួលតាំងពីសម័យកូវីដ-១៩ នៅពេលដែលពួកគេរងការចោទប្រកាន់ថាជាអ្នកចម្លងវីរុស មិនគោរពប្រពៃណី និងដណ្តើមការងារពលរដ្ឋក្នុងស្រុក៕