* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តុលាការព្រហ្មទណ្ឌអន្តរជាតិ​ ICC​ ជួបការលំបាកក្នុងការស្វែងរកព្រះរាជអាជ្ញាថ្មី ចំពេលអាមេរិកដាក់សម្ពាធ (Video inside)

27-07-2026 21:03

(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកព្រះរាជអាជ្ញាថ្មី បន្ទាប់ពីលោក ការីម ខាន់ (Karim Khan) ត្រូវបានបណ្តេញចេញពីតំណែង។ បញ្ហានេះកើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើយុទ្ធនាការការទូតដើម្បីបំផ្លាញឥទ្ធិពលរបស់តុលាការនេះ គួបផ្សំនឹងការកើនឡើងនៃចំនួនរដ្ឋសមាជិកដែលសុំដកខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទ ប្រទេសឆាដ (Chad) បានក្លាយជាប្រទេសទី៥ ដែលបានចាប់ផ្តើមដំណើរការដកខ្លួនចេញពី ICC ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា បួគីណាហ្វាសូ ម៉ាលី និងនីហ្សេ។ ការប្រកាសរបស់ប្រទេសនៅទ្វីបអាហ្វ្រិកនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសមាជិកចំនួន ៨២ ក្នុងចំណោម ១២៥ បានបោះឆ្នោតទម្លាក់លោក ខាន់ ពីតំណែងពីបទប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ។ ការបណ្តេញចេញនេះបានបើកផ្លូវសម្រាប់ការបោះឆ្នោតជ្រើសរើសព្រះរាជអាជ្ញាថ្មី ប៉ុន្តែការបោះឆ្នោតនេះរំពឹងថានឹងមិនអាចធ្វើឡើងមុនឆ្នាំថ្មីនោះទេ។

ទោះបីជាបាត់បង់ប្រធានព្រះរាជអាជ្ញាក្តី ICC បានអះអាងថា ខ្លួននឹងនៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួនដដែល ដោយប្តេជ្ញាលើកកម្ពស់គណនេយ្យភាព និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង។ ក្នុងអំឡុងពេលអន្តរកាលនេះ ការិយាល័យព្រះរាជអាជ្ញានឹងត្រូវដឹកនាំដោយអនុប្រធានចំនួនពីររូប គឺលោកស្រី Nazhat Shameen Khan មកពីប្រទេសហ្វីជី និងលោក Mame Mandiaye Niang មកពីប្រទេសសេណេហ្គាល់។

ទោះជាយ៉ាងណា អ្នកតាមដានតុលាការបានព្រមានថា ការស្វែងរកអ្នកមកជំនួសតំណែងលោក ខាន់ អាចជារឿងដ៏លំបាកបំផុត ដោយសារយុទ្ធនាការគាបសង្កត់របស់សហរដ្ឋអាមេរិក។ សាស្ត្រាចារ្យច្បាប់អន្តរជាតិ លោកស្រី មេឡានី អូប៊ីអិន (Melanie O'Brien) បានលើកឡើងថា «តើមាននរណាចង់ឈរឈ្មោះសម្រាប់តំណែងដែលពោរពេញដោយបញ្ហាប្រឈមបែបនេះទៅ បើពួកគេដឹងច្បាស់ថា ពួកគេនឹងត្រូវរងទណ្ឌកម្មពីសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះ?»៕