* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អារ៉ាប៊ីសាអូឌីតប្រកាសថាបានកម្ទេចដ្រូនដែលបង្ហោះដោយក្រុមគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់ (Video inside)

27-07-2026 21:24

(រីយ៉ាដ)៖ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានប្រកាសនៅថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់ និងកម្ទេចយន្តហោះដ្រូនជាច្រើនគ្រឿង ដែលត្រូវបានបង្ហោះចេញពីប្រទេសអ៊ីរ៉ាក់ សំដៅមកវាយប្រហារលើទីតាំងចម្រាញ់ប្រេងនៅក្នុងខេត្តភាគខាងកើត និងក្នុងរដ្ឋធានីរីយ៉ាដ របស់ព្រះរាជាណាចក្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិបានបញ្ជាក់ថា ការវាយប្រហារដោយដ្រូននេះ គឺជាស្នាដៃរបស់ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ ដែលទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់។ ជាការឆ្លើយតប ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពាននេះ ដោយអះអាងសាជាថ្មីពីសិទ្ធិរបស់ខ្លួនក្នុងការវាយបកទៅកាន់ប្រភពដើមនៃការវាយប្រហារ ដើម្បីរារាំងអ្នកដែលនៅពីក្រោយរឿងនេះ។

ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីតក៏បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលអ៊ីរ៉ាក់ ឱ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់កុំឱ្យទឹកដីរបស់ខ្លួន ត្រូវបានគេយកទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់បើកការវាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីតជាបន្តទៀត៕