* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារលើបណ្តាញដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត (Video inside)

27-07-2026 22:49

(សាន់ណា)៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅថ្ងៃចន្ទថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងផ្គត់ផ្គង់ និងដឹកជញ្ជូនប្រេងឆៅដ៏សំខាន់ៗ ដែលតភ្ជាប់ពីភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់ យ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺដើម្បីឆ្លើយតបទៅនឹងការជ្រៀតចូលដែនអាកាសយេម៉ែនដោយយន្តហោះដ្រូនបស់អារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណា ក្រុមហ៊ុនប្រេងរដ្ឋខ្នាតយក្ស Aramco មិនទាន់មានការឆ្លើយតបចំពោះការអះអាងនេះនៅឡើយទេ។

គួររំលឹកថា កន្លងមកអារ៉ាប៊ីសាអូឌីតបានបង្វែរការនាំចេញប្រេងរបស់ខ្លួនទៅកាន់ទីក្រុង Yanbu តាមរយៈបំពង់បង្ហូរប្រេង (East-West Pipeline) ដើម្បីគេចវេះពីការវាយប្រហាររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស។ ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានប្រកាសបិទខ្ទប់ឧស្សាហកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមបន្ថែមទៀត ដែលនេះជាការគំរាមកំហែងដល់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់ទីពីរ និងធ្វើឱ្យតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីតក៏បានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធារបស់ក្រុមហ៊ូទីនៅកំពង់ផែ Hodeidah ផងដែរ ដើម្បីការពារនាវាចរណ៍របស់ខ្លួន៕