* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ អះអាងពីឱកាសល្អនៃភាពរីកចម្រើនក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ ក្រោយផ្អាកបាញ់គ្នា (Video inside)

28-07-2026 09:04

(តេហេរ៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ ខណៈភាគីទាំងសងខាងបានផ្អាកវាយប្រហារដាក់គ្នា ៣ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវបានផ្អាកចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស១៣ថ្ងៃជាប់ៗគ្នារបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ដែលបង្កឡើងដោយសារតែដួលរលំកិច្ចព្រមព្រៀងបណ្ដោះអាសន្នជុំវិញការបិទខ្ទប់របស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz។ ប៉ុន្តែមេដឹកនាំអាមេរិកបានបង្ហាញក្ដីសង្ឃឹមថាការចាប់ផ្ដើមកិច្ចចរចាឡើងវិញអាចនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ជាមួយការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានធ្វើឱ្យរញ្ជួយពេញតំបន់មជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោក។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ បាននិយាយថា «ខ្ញុំបានអត់ធ្មត់ខ្លាំងណាស់...យើងនឹងបានឃើញថាតើនឹងមានអ្វីកើតឡើង។ ខ្ញុំគិតថាវាមានឱកាសល្អមួយដែលរឿងមួយនឹងកើតឡើង»។ ទីក្រុងតេហេរ៉ង់កាលពីថ្ងៃចន្ទបានបដិសេធថាមិនមានកិច្ចចរចាថ្មីណាមួយជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។ «ក្រុមអ្នកសម្របសម្រួលបានផ្ញើសាររបស់ភាគីសហរដ្ឋអាមេរិកមកកាន់ពួកយើង ពាក់ព័ន្ធនឹងស្ថានការណ៍វិវឌ្ឍន៍បច្ចុប្បន្នក្នុងតំបន់។ ប៉ុន្តែក្នុងពេលនេះ យើងមិនបានចូលរួមក្នុងកិច្ចចរចាថ្មីណាមួយជាមួយសហរដ្ឋអាមេរិកនោះទេ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei។

តែទោះជាបែបក្ដី លោក ត្រាំ នៅតែទទូចអំឡុងថ្លែងសុន្ទរកថាមួយក្នុងរដ្ឋ Michigan ថាអ៉ីរ៉ង់កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីការចុះកិច្ចព្រមព្រៀងមួយ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បានបញ្ជាក់ថាប្រសិនបើកិច្ចប្រឹងប្រែងការទូតថ្មីៗនេះទទួលបរាជ័យ នោះសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់។ ត្រង់ចំណុចនេះ លោកប្រធានាធិបតីអាមេរិកបានច្រានចោលការព្រួយបារម្ភដែលថាស្ដុកអាវុធអាមេរិកកំពុងថយចុះដល់ចំណុចទាប ក្នុងពេលជិត៥ខែមកនេះ ក្រោយសង្រ្គាមផ្ទុះឡើង៕