* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់សេតវិមាន ដើម្បីស្វែងរកការគាំទ្រពីលោក ត្រាំ (Video inside)

28-07-2026 09:39

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ដូណាល់ ត្រាំ សំដៅស្វែងរកការគាំទ្រពីលោកប្រធានាធិបតីអាមេរិកប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គីកើតមានឡើងចំពេលរុស្ស៉ី និងអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក ខណៈកិច្ចប្រឹងប្រែងការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅតែបន្តជាប់គាំង។ ទំនាក់ទំនងរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ បានស្គាល់ភាពរកាំរកូសនឹងគ្នាជាយូរមកហើយ តែប៉ុន្មានសប្ដាហ៍ថ្មីៗនេះលោក ត្រាំ ហាក់បន្ទន់ជំហរចំពោះលោក ហ្សេលេនស្គី។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ AFP កាលពីថ្ងៃសុក្រសប្ដាហ៍មុនថាលោក ត្រាំ និងលោក ហ្សេលេនស្គីនឹងត្រូវជួបគ្នានៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះជាថ្ងៃតែមួយដែលសហរដ្ឋអាមេរិកគ្រោងគោរពវិញ្ញាណក្ខន្ធដល់សមាជិកព្រឹទ្ធសភា លោក Lindsey Graham ជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំម្នាក់ដែលបានទទួលមរណភាពក្នុងខែកក្កដានេះ នៅវ័យ៧១ឆ្នាំ។ «យើងកំពុងត្រៀមរៀបចំជំនួបជាមួយលោកប្រធានាធិបតីអាមេរិក និងក្រុមការងាររបស់លោក»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គីដោយបន្ថែមថា លោកសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រអ៊ុយក្រែន ហើយអ៊ុយក្រែនអាចបិទបញ្ចប់សង្រ្គាមដោយនឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយប្រកបដោយភាពថ្លៃថ្នូរ។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចកាលពីខែមករា ឆ្នាំ២០២៥មក លោក ត្រាំ បានបិទបញ្ចប់មួយផ្នែកធំការប្រគល់អាវុធដោយផ្ទាល់ទៅឱ្យទីក្រុងកៀវ ដោយជំនួសមកវិញនូវកម្មវិធី PURL ដែលអនុញ្ញាតឱ្យអឺរ៉ុបទិញអាវុធពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់បន្តឱ្យអ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែជាអ្នកគាំទ្រដែលអ៊ុយក្រែនមិនអាចខ្វះបាន ជាមួយការផ្ដល់ឱ្យទីក្រុងកៀវនូវព័ត៌មានស៊ើបការណ៍សម្ងាត់ និងការប្រើប្រាស់ផ្កាយរណប Starlink ដើម្បីឱ្យកងទ័ពរបស់ខ្លួននៅសមរភូមិមុខធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក៕