* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីការបរទេសយេម៉ែន ថាក្រុមហ៊ូទី ចង់រឹតត្បិតសកម្មភាពពាណិជ្ជកម្មនៅសមុទ្រក្រហម ដូចដែលអ៉ីរ៉ង់ធ្វើនៅច្រកសមុទ្រ Hormuz

28-07-2026 11:45

(រីយាដ)៖ លោកស្រី Afrah Al-Zouba ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ូទី មានបំណងយកយុទ្ធសាស្ត្ររបស់អ៉ីរ៉ង់ ពាក់ព័ន្ធច្រកសមុទ្រ Hormuz មកធ្វើនៅក្នុងតំបន់សមុទ្រក្រហម តាមរយៈការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Bab el-Mandeb ហើយយុទ្ធសាស្រ្តនេះនឹងត្រូវបានរុញច្រាន ដោយការឆ្លើយតបមិនបានគ្រប់គ្រាន់ ពីសំណាក់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែក្កដា ឆ្នាំ២០២៦។

នៅពេលជួបអ្នកសារព័ត៌មានមួយក្រុមតូច នៅឯស្ថានទូតយេម៉ែន ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រី Zouba គូសបញ្ជាក់យ៉ាងដូច្នេះថា «ហ៊ូទីចង់យកគំរូតាមអ៉ីរ៉ង់ ហើយសកម្មភាពបែបនេះ នឹងបិទច្រកសមុទ្រសំខាន់ៗចំនួនពីរ ដែលជាផ្លូវចូលទៅកាន់តំបន់ឈូងសមុទ្រ និងសមុទ្រក្រហម»។

សមុទ្រក្រហម បានក្លាយជាសមរភូមិថ្មីក្នុងជម្លោះពាក់ព័ន្ធនឹងអ៉ីរ៉ង់ ដោយក្រុមហ៊ូទី បានបាញ់មីស៉ីល និងដ្រូន ចូលទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ក្រោយប្រកាសដាក់វិធានការបិទផ្លូវសមុទ្ររបស់អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត បានឆ្លើយតបវិញ ដោយការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធារបស់ហ៊ូទី ជាមួយការប្រកាសការពារសកម្មភាពធ្វើពាណិជ្ជកម្មផ្លូវសមុទ្រ។

ភាពតានតឹងនេះ ក៏មានហានិភ័យនាំជម្លោះត្រឡប់ចូលយេម៉ែនវិញផងដែរ ជាទីដែលសង្គ្រាម បានសម្លាប់មនុស្សរាប់សែននាក់ បន្ទាប់ពីក្រុមហ៊ូទី វាយចូលកាន់កាប់រដ្ឋធានី Sanaa ឆ្នាំ២០១៤ ដែលជំរុញឱ្យអារ៉ាប៊ីសាអូឌីត ធ្វើអន្តរាគមន៍យោធាដោយដឹកនាំក្រុមចម្រុះអារ៉ាប់។ បទឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំ២០២២ កំពុងរងការបំពានដោយការបាញ់បោះដាក់គ្នាឆ្លងព្រំដែននាពេលថ្មីៗ ហើយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្រុមអ្នកការទូតលោកខាងលិច និងមន្ត្រីយេម៉ែន យល់ឃើញថា ហានិភ័យនៃការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំវិញ គឺមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់ សម្រាប់ពេលនេះ។

តាមលោកស្រី Zouba រដ្ឋាភិបាលយេម៉ែន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់សម្រាប់ការបង្កហេតុណាមួយ ហើយការបាញ់បោះកំពុងកើតឡើង នៅតាមបណ្តោយខ្សែត្រៀមជួរមុខ ដែលលាតសន្ធឹងពីភាគពាយព្យនៃប្រទេស ចាប់ពីសមុទ្រក្រហមរហូតដល់ព្រំដែនអារ៉ាប៊ីសាអូឌីត៕