* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាស៊ៃបៃហ្សង់ កាត់ទោសស្ថាបនិកទូរទស្សន៍អនឡាញ និងអ្នកកាសែត ឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសហិរញ្ញវត្ថុ (Video inside)

28-07-2026 11:50

(បាគូ)៖ ស្ថាបនិក និងសហស្ថាបនិក ២នាក់នៃទូរទស្សន៍អនឡាញឯករាជ្យមួយ ក្នុងប្រទេសអាស៊ៃបៃហ្សង់ រួមទាំងអ្នកកាសែត ៣នាក់របស់ខ្លួន និងសកម្មជន ៤នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗរហូតដល់ ១៥ឆ្នាំ ពាក់ព័ន្ធបទល្មើសហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

មេធាវីការពារក្តី បានឱ្យដឹងថា លោក Akif Gurbanov ដែលបានបង្កើតទូរទស្សន៍ Toplum TV នៅឆ្នាំ២០១៦ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ខណៈសហការីរបស់លោក គឺលោក Alasgar Mammadli ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ។ ជនជាប់ចោទទាំងអស់ បានបដិសេធការចោទប្រកាន់ ដោយអះអាងថា វាគឺជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ ហើយបញ្ជាក់ថាពួកគេនឹងប្តឹងឧទ្ធរណ៍។ អាជ្ញាធរអាស៊ែបៃហ្សង់ បានបដិសេធការចោទប្រកាន់ដែលថា ការចាត់វិធានការផ្លូវច្បាប់លើក្រុមអ្នកសារព័ត៌មាន គឺមានហេតុផលនយោបាយ។

Toplum TV គឺជាស្ថាប័នព័ត៌មានអនឡាញឯករាជ្យមួយ ក្នុងចំណោមស្ថាប័នមួយចំនួនតូច ដែលនៅសល់ក្នុងប្រទេសអាស៊ែបៃហ្សង់ ផ្សាយគ្របដណ្តប់លើប្រធានបទនយោបាយ អំពើពុករលួយ សិទ្ធិមនុស្ស និងបញ្ហាសង្គម។ កាលពីខែមីនា ឆ្នាំ២០២៤ ប៉ូលិសបានចុះឆែកឆេរស្ថានីយ៍ទូរទស្សន៍នេះ និងការិយាល័យមួយចំនួនទៀត នៅក្នុងទីក្រុងបាគូ ដោយដំបូងឡើយបានឃាត់ខ្លួនបុគ្គលិក និងអ្នកពាក់ព័ន្ធ។ មនុស្សមួយចំនួន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោស ក្រោមការចោទប្រកាន់ពីបទជួញដូរខុសច្បាប់។ ក្រោយមក រដ្ឋអាជ្ញាបានបន្ថែមបទចោទប្រកាន់នានា រួមមាន ការប្រកបអាជីវកម្មខុសច្បាប់ លាងលុយកខ្វក់ គេចវេះពន្ធ និងក្លែងបន្លំឯកសារ។

នៅឆ្នាំ២០២៤នោះ ក្រសួងការបរទេសអាមេរិក ក៏បានសម្តែងការព្រួយបារម្ភផងដែរ ជុំវិញព័ត៌មាននៃការចាប់ខ្លួនមនុស្ស អំឡុងពេលចុះឆែកឆេរស្ថានីយទូរទស្សន៍ Toplum TV ជាមួយការអំពាវនាវឱ្យអាស៊ែបៃហ្សង់ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបុគ្គល ដែលកំពុងអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន៕