* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រទេសឆាដនៅទ្វីបអាហ្រ្វិក ក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC (Video inside)

28-07-2026 13:36

(យ៉ាមេណា)៖ កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសឆាដនៅតំបន់អាហ្រ្វិកកណ្តាល បានក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសពីផែនការដកខ្លួនចេញពី តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយត្អូញត្អែរថា ប្រសិទ្ធភាពរបស់តុលាការនេះ គឺមានកម្រិតនិងមានភាពមិនស្មើគ្នា ហើយសកម្មភាពផ្តោតតែមកលើទ្វីបអាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការសម្រេចចិត្តខាងលើ ធ្វើឡើងបន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក ដែលក្នុងខែនេះបានប្រកាសយុទ្ធនាការប្រឆាំងនឹង ICC ដោយគំរាមដាក់ទណ្ឌកម្មបន្ថែម និងចោទប្រកាន់ថា ICC បង្កការគំរាមកំហែងដែលមិនអាចអត់ឱនបាន ចំពោះអធិបតេយ្យក៏ដូចជាពលរដ្ឋរបស់សហរដ្ឋអាមេរិក។

ក្នុងខែកក្កដានេះ ប្រទេសវ៉េណេស៊ុយអេឡា រួមជាមួយរបបយោធានៅបណ្តាប្រទេសអាហ្រ្វិក ដូចជា បួគីណាហ្វាសូ ម៉ាលី និងនីហ្សេរីយ៉ា ក៏បានចាប់ផ្តើមដំណើរការចាកចេញពី ICC ផងដែរ។ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់មួយនេះ មានតួនាទីកាត់ទោសបុគ្គលទាំងឡាយ សម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប្រទេសដទៃដូចជា ប៊ូរុនឌី និងហ្វីលីពីន បានដកខ្លួនចេញរួចស្រេចហើយ។

រដ្ឋាភិបាលឆាដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីប្រកាសរដកខ្លួននេះធ្វើឡើងបន្ទាប់ពី «ការពិនិត្យស៊ីជម្រៅ លើដំណើរការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ តាំងពីចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំ២០០២ និងកំណត់ត្រារបស់តុលាការ ដែលប្រសិទ្ធភាពនៅតែមានកម្រិត និងមិនស្មើគ្នា» ។ សេចក្តីថ្លែងការណ៍ ថែមទាំងបានចោទប្រកាន់ ICC ថា ផ្តោតសំខាន់តែលើប្រទេសនៅអាហ្វ្រិក។

រដ្ឋាភិបាលឆាដបានគូសរំលេចថា ក្នុងចំណោមការស៊ើបអង្កេតចំនួន១៣ ដែលបានចាប់ផ្តើមដោយតុលាការ ចាប់តាំងចូលជាធរមានមក គឺ៩ករណីទាក់ទងនឹងរដ្ឋនៅទ្វីបអាហ្វ្រិក ហើយមានត្រឹម ៤ករណីប៉ុណ្ណោះ ដែលស្ថិតនៅតំបន់ផ្សេងទៀតនៃពិភពលោក។ ឆាដបានបន្ថែមថា ៦នាក់ក្នុងចំណោមបុគ្គលត្រឹម៧នាក់ ដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ គឺកំពុងត្រូវបានកាត់ទោសសម្រាប់ការប្រព្រឹត្តទៅបទឧក្រិដ្ឋនៅប្រទេសអាហ្រ្វិក។

គួរបញ្ជាក់ថា ទំព័រ Facebook ផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសឆាដ បានបង្ហោះសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន ដោយនិយាយថា សហរដ្ឋអាមេរិក បានដាក់ជំរុញរដ្ឋាភិបាលទីក្រុងយ៉ាមេណា ឱ្យពិចារណាឡើងវិញនូវសមាជិកភាព ICC របស់ខ្លួន។ ការសម្រេចចិត្តរបស់ឆាដ ក្នុងការចាកចេញពី ICC ក្រោយរយៈពេល២០ឆ្នាំ គឺកើតឡើងចំពេលមានការចោទប្រកាន់ដោយអង្គការជាតិនិងអន្តរជាតិ អំពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងយ៉ាមេណា ក្នុងសង្គ្រាមស៉ីវិលនៅប្រទេសជិតខាងគឺស៊ូដង់ រវាងខាងកងទ័ព និងខាងកងកម្លាំងយោធាប៉ារ៉ា៕