* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីប្រទេសស៉ីលី៖ ការដាក់ពន្ធគយថ្មី បង្កជាមន្ទិលសង្ស័យជុំវិញភាពអាចជឿជាក់បានរបស់សហរដ្ឋអាមេរិក (Video inside)

28-07-2026 14:05

(សាន់ត្យាហ្គោ)៖ រដ្ឋមន្ត្រីការពារជាតិស៉ីលី កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញមន្ទិលសង្ស័យជុំវិញ ភាពអាចជឿជាក់បាននៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធគយពាណិជ្ជកម្មថ្មី លើទីក្រុងសាន់ត្យាហ្គោ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីចន្លោះពី១០ ទៅ ១២,៥ភាគរយ លើដៃគូពាណិជ្ជកម្មសរុបចំនួន៦០ ដោយលើកឡើងពីការចោទប្រកាន់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅតាមប្រទេសដែលជាគោលដៅទាំងនោះ។

រដ្ឋមន្ត្រីការពារជាតិស៉ីលី លោក Fernando Barros កាលពីថ្ងៃចន្ទ បានហៅពន្ធគយថ្មីរបស់អាមេរិកថា ពុំមានភាពយុត្តិធម៌។ លោកបានប្រាប់វិទ្យុក្នុងស្រុក Infinita ថា «យើងគួរតែជាប្រទេសដែលជាមិត្តល្អ និងជិតស្និទ្ធគ្នាបំផុត»។ លោកបានបន្ថែមថា សកម្មភាពនេះ «បង្កជាមន្ទិលសង្ស័យលើភាពស្និទ្ធស្នាលក៏ដូចជាភាពអាចជឿជាក់បាន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»

បើតាមការប៉ាន់ប្រមាណរបស់ក្រសួងការបរទេសស៉ីលី ពន្ធគយខាងលើរបស់អាមេរិក ប៉ះពាល់ដល់ ៤០ភាគរយ នៃការនាំចេញរបស់ស៉ីលី រួមមានត្រីសាលម៉ុន ទំពាំងបាយជូរ និងស្រា ខណៈការនាំចេញទង់ដែង និងលីចូម ដែលជារ៉ែលោហៈអាមេរិកត្រូវការ គឺមិនប៉ះពាល់ទេ។

រដ្ឋមន្ត្រីការបរទេសស៉ីលី លោក Francisco Perez Mackenna បាននិយាយថា ទីក្រុងសាន់ត្យាហ្គោ មានបំណងចរចា ដើម្បីដោះស្រាយបញ្ហាពន្ធគយនេះ។ ប្រទេសទាំងពីរ បានរក្សាបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាំងពីឆ្នាំ ២០០៤ ហើយបើយោងតាមតួលេខផ្លូវការ ការលក់របស់ស៉ីលីទៅសហរដ្ឋអាមេរិក មានទំហំ១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់ស៉ីលី បន្ទាប់ពីប្រទេសចិន ហើយប្រធានាធិបតីស្តាំនិយម លោក Jose Antonio Kast បានស្វែងរកការពង្រឹងចំណងទាក់ទងបន្ថែមជាមួយលោក ត្រាំ ចាប់តាំងពីចូលកាន់តំណែង កាលពីខែមីនា៕