* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក ចាប់ផ្តើមការពិនិត្យមើលឡើងវិញ លើវត្តមានកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុប (Video inside)

28-07-2026 14:53

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានចាប់ផ្តើមការពិនិត្យមើលឡើងវិញ លើវត្តមានយោធារបស់ខ្លួននៅអឺរ៉ុប បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិលោក Pete Hegseth បានប្រាប់បណ្តាសមភាគីនៃក្រុមប្រទេសសមាជិកអង្គការ NATO កាលពីខែមិថុនាថា ទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមរៀបចំធ្វើការវាយតម្លៃបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Elbridge Colby អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសនៅលើបណ្តាញសង្គម X ថា «ដូចដែលលោករដ្ឋមន្ត្រី Hegseth បានលើកឡើងកន្លងមក គឺនេះនឹងជាការពិនិត្យឡើងវិញពិតប្រាកដមួយ ដែលរៀបចំឡើងដើម្បីធានាថា NATO កំពុងឆ្ពោះយ៉ាងរហ័សនិងមិនអាចត្រឡប់ក្រោយបាន ទៅរកការធ្វើឱ្យអឺរ៉ុបរ៉ាប់រងការទទួលខុសត្រូវស្នូល សម្រាប់​ការការពារខ្លួនពួកគេផ្ទាល់»។ លោក Colby បានបន្ថែមថា «លទ្ធផលនៃការពិនិត្យវាយតម្លៃឡើងវិញនេះ នឹងបង្កើនល្បឿននៃការធ្វើអន្តរកាលរបស់ NATO ទៅជាសម្ព័ន្ធភាពមួយ ដែលរឹងមាំ ស្មើភាពគ្នា និងមាននិរន្តរភាព»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនលើកច្រើនសា សម្រាប់ការឆ្លើយតបរបស់ពួកគេ ចំពោះសង្រ្គាមរបស់លោកនៅអ៉ីរ៉ង់ រួមទាំងការបដិសេធមិនអនុញ្ញាតឱ្យកងកម្លាំងអាមេរិក ប្រើប្រាស់មូលដ្ឋានយោធារបស់អឺរ៉ុប កាលពីពេលចាប់ផ្តើមជម្លោះ។ លោក Hegseth ក៏បានគំរាមកាត់បន្ថយ ការចំណាយរបស់ទីក្រុងវ៉ាស៊ីនតោនលើ NATO ផងដែរ លុះត្រាតែសម្ព័ន្ធមិត្តសម្រេចបាន នូវគោលដៅបង្កើនការចំណាយវិស័យការពារជាតិ។

ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ជាមួយអឺរ៉ុបថា ខ្លួនចង់ឱ្យសម្ព័ន្ធមិត្ត NATO នៅលើទ្វីបអឺរ៉ុប ជាអ្នកទទួលខុសត្រូវចម្បង ចំពោះសន្តិសុខរបស់ពួកគេផ្ទាល់ ខណៈដែលសហរដ្ឋអាមេរិក បង្វែរការផ្តោតសំខាន់ទៅរកចិន។ ជាផ្នែកមួយនៃដំណើរការនោះ ក្រសួងការពារជាតិអាមេរិក បានប្រាប់សម្ព័ន្ធមិត្តរួចជាស្រេចថា ខ្លួនកំពុងកាត់បន្ថយធនធានយោធាទូទាំងពិភពលោក ដែលខ្លួនចូលរួមចំណែកសម្រាប់ប្រតិបត្តិការរបស់ NATO៕