* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មីយ៉ាន់ម៉ា អនុម័តឱ្យមានទោសប្រហារជីវិត ចំពោះបទល្មើសអនឡាញស្កេម (Video inside)

28-07-2026 15:26

(ណៃពិដោ)៖ សភានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យមានទោសប្រហារជីវិតចំពោះអ្នកដែលឃុំខ្លួន ឬប្រើហិង្សាបង្ខិតបង្ខំជនរងគ្រោះ ឱ្យធ្វើការនៅតាមមជ្ឈមណ្ឌលប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធើណិត ឬហៅថា អនឡាញស្កេម (online scam)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Aung Lin Dwe ប្រធានសភាសហភាពរបស់មីយ៉ាន់ម៉ា បានប្រកាសថា «សេចក្តីព្រាងច្បាប់ប្រឆាំងអំពើឆបោកតាមអ៉ីនធើណិត» ត្រូវបានអនុម័តហើយ បន្ទាប់ពីក្រុមសមាជិកសភា បានផ្តល់ការឯកភាព ចំពោះការកែសម្រួលនានានៅក្នុងសេចក្តីព្រាងច្បាប់នេះ អំឡុងការបើកសម័យប្រជុំរួមរវាងសភាជាន់ទាប និងសភាជាន់ខ្ពស់ កាលពីព្រឹកថ្ងៃអង្គារនេះ ក្នុងរដ្ឋធានីណៃពិដោ។ លោក Aye Chan ដែលជាសមាជិកម្នាក់នៅសភាជាន់ទាប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទោសប្រហារជីវិតគឺនៅរក្សាដដែល ក្នុងកំណែសេចក្តីព្រាងច្បាប់ ដែលត្រូវបានអនុម័ត។

ខ្លឹមសារសេចក្តីព្រាងច្បាប់ ដែលធ្លាប់ចេញផ្សាយកាលពីខែឧសភា បានចែងថា ច្បាប់នេះរួមបញ្ចូលទាំងការផ្តន្ទាទោសចាប់ពី១០ឆ្នាំ ដល់ជាប់ពន្ធនាគារអស់មួយជីវិត ក៏ដូចជាទោសប្រហារជីវិត ចំពោះ «អំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួននិងឃុំខ្លួន ដោយខុសច្បាប់ ឬការប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងបុគ្គលម្នាក់ទៀត ក្នុងគោលបំណងបង្ខំឱ្យពួកគេ ប្រព្រឹត្តអំពើឆបោកតាមអ៉ីនធើណិត» ខណៈប្រសិនបើការប្រព្រឹត្តបទល្មើសបែបនេះ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស គឺត្រូវទទួលរងការផ្តន្ទាទោសប្រហារជីវិត។

សេចក្តីព្រាងច្បាប់ខាងលើ ក៏បានកំណត់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ចំពោះអ្នកដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអ៉ីនធើណិត និងអ្នកដែលប្រព្រឹត្តអំពើឆបោកដោយប្រើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូស្កេម (crypto scam)។

មជ្ឈមណ្ឌលប្រព្រឹត្តសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណិត បានរីកស្គុសស្គាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្គ្រាមស៉ីវិល។ វាជាផ្នែកមួយនៃសេដ្ឋកិច្ចខុសច្បាប់ ដែលរកចំណូលបានច្រើនសម្បើមពីសកម្មភាពស្កេម និងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ ដោយកំណត់គោលដៅលើ អ្នកប្រើប្រាស់អ៉ីនធើណិតជុំវិញពិភពលោក ក្នុងទម្រង់ជាការឆបោក ដោយប្រើអន្ទាក់ស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូ។

ទីផ្សារងងឹតដែលមានតម្លៃរាប់សិបពាន់លានដុល្លារនេះ ទាក់ទាញបុគ្គលិកធ្វើការទាំងស្ម័គ្រចិត្តជាច្រើននាក់ ប៉ុន្តែទន្ទឹមគ្នា ជនបរទេសនានា ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ ក៏បានរាយការណ៍ដែរថា ពួកគេត្រូវបានជួញដូរទៅកាន់ទីតាំងផ្សេងៗ ក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានធ្វើទារុណកម្មដោយពួកឧក្រិដ្ឋជនដែលដំណើរការមជ្ឈមណ្ឌលឆបោក។

គួរបញ្ជាក់ថា ច្បាប់ខាងលើ គឺជាច្បាប់ដំបូងគេ ត្រូវបានអនុម័តដោយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ដែលដឹកនាំដោយ អតីតប្រមុខរបបយោធា លោក Min Aung Hlaing។ រូបលោក គឺជាអ្នកដែលបានដឹកនាំរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី និងបង្កឱ្យមានសង្គ្រាមស៊ីវិលអូសបន្លាយមកទល់​សព្វថ្ងៃ៕