* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប៉េកាំងរំពឹងថាស្លូវ៉ាគី នឹងដើរតួនាទីស្ថាបនា ក្នុងទំនាក់ទំនងចិនជាមួយ EU (Video inside)

28-07-2026 15:54

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសម្តែងក្តីរំពឹងថាប្រទេសស្លូវ៉ាគី នឹងដើរតួនាទីស្ថាបនា ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃសហភាពអឺរ៉ុប (EU) ជាមួយចិន ដោយផ្តោតលើការដោះស្រាយជម្លោះ និងភាពខ្វែងគំនិតឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

Xinhua បានរាយការណ៍ដោយដកស្រង់សម្តីលោក ស៉ី ថ្លែងទៅកាន់ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini ថាគន្លឹះសំខាន់គឺការធ្វើការពិគ្រោះយោបល់ ដោយស្មើភាព និងស្វែងរកចំណុចរួម ខណៈទុកនូវភាពខ្វែងគំនិតគ្នាមួយឡែក។ ចំពោះប្រទេសស្លូវ៉ាគី លោក ស៉ី បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលអាចទៅរួច ក្នុងឧស្សាហកម្មកំពុងរីកចម្រើន និងវិស័យឈានមុខគេមួយចំនួន ដូចជា ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការផលិតមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI)។

គួរបញ្ជាក់ថា ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini កំពុងស្ថិតនៅក្នុងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕