* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UNAIDS៖ ពិភពលោក ប្រឈមហានិភ័យនៃការផ្ទុះជំងឺអេដស៍ឡើងវិញ ខណៈមូលនិធិបង្ការជំងឺនេះធ្លាក់ចុះ ១៨ភាគរយ (Video inside)

28-07-2026 16:37

(ហ្សឺណែវ)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងមេរោគអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានឱ្យដឹងថានាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថាពិភពលោកកំពុងប្រឈមហានិភ័យនៃការផ្ទុះឡើងវិញនៃជំងឺអេដស៍ (HIV) បន្ទាប់ពីថវិកាគាំទ្រជាសកល ធ្លាក់ចុះជិតមួយភាគប្រាំ កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មុនពេលលោក ដូណាល់ ត្រាំ ត្រឡប់មកកាន់តំណែងប្រធានាធិបតី ក្នុងខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក ធ្លាប់ជាអ្នកផ្តល់ថវិកា ៧៥ភាគរយនៃមូលនិធិអន្តរជាតិ សម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (HIV)។ នៅខែដដែលនោះ លោកបានបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការផ្តល់ថវិកាពាក់ព័ន្ធនឹងជំងឺអេដស៍។ ក្រោយមក លោកបានសម្រេចបន្តផ្តល់ថវិកា សម្រាប់កិច្ចការជួយសង្គ្រោះជីវិតអ្នកជំងឺអេដស៍ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងផ្នែកបង្ការភាគច្រើន ត្រូវបានកាត់បន្ថយ។

UNAIDS បានលើកឡើងក្នុងរបាយការណ៍ ចេញផ្សាយនៅដើមសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ ក្នុងប្រទេសប្រេស៉ីលថា កញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហាជំងឺអេដស៍ ធ្លាក់ចុះ ១៨ភាគរយ មកនៅត្រឹម ៧,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ការណ៍នេះអាចធ្វើឱ្យខូចខាតដល់វឌ្ឍនភាព ដែលបានកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មី និងការស្លាប់ដែលទាក់ទងនឹងជំងឺអេដស៍ មកកម្រិតទាបបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ប្រជាជនប្រមាណ ១,២លាននាក់ បានឆ្លងមេរោគអេដស៍។ តាម UNAIDS បញ្ហាមូលនិធិជះឥទ្ធិពលធ្ងន់ធ្ងរដល់ការងារបង្ការ និងធ្វើតេស្តរកមេរោគអេដស៍ ព្រមទាំងផ្នែកសំខាន់ៗនៃកម្មវិធីព្យាបាល ដូចជាសេវាកម្មតាមសហគមន៍ ដែលអាចទៅដល់ក្រុមមនុស្ស ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីមេរោគអេដស៍។ គោលដៅសកលដើម្បីបញ្ចប់ជំងឺអេដស៍ ត្រឹមឆ្នាំ២០៣០ ក៏កំពុងដើរខុសគន្លងដោយសារការកាត់បន្ថយថវិកា និងវិបត្តិផ្សេងៗ ដូចជា ជំងឺអេបូឡា រារាំងដល់កិច្ចខិតខំប្រឹងប្រែង៕