* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ណាល័យមិត្តភាពកម្ពុជា-ចិនទី៣ រៀបចំពិធីប្រគល់សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សា

28-07-2026 16:57

(ប៉េកាំង)៖ បណ្ណាល័យមិត្តភាពកម្ពុជា-ចិនទី៣ ស្ថិតនៅសាលាបឋមសិក្សិតាននី ក្រុងរុនតាឯក ខេត្តសៀមរាបនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានរៀបចំពិធីប្រគល់សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សា ដើម្បីផ្តល់ឧបករណ៍បង្រៀន និងធនធានសិក្សាដល់សិស្សានុសិស្សនៅក្រុងរុនតាឯក។

លោក ស៊ុន តុលា អភិបាលរងក្រុងតាឯកតេជោសែន បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគនេះ ខណៈដែលសម្ភារទាំងនេះជាអំណោយរបស់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រគល់ជូនសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកអភិបាលរងក្រុង បានលើកឡើងថា ការបើកបង្រៀនភាសាចិននៅក្នុងសាលា គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់សិស្សានុសិស្ស និងមាតាបិតា ហើយក៏ជាបំណងប្រាថ្នារួមរបស់សិស្សផងដែរ។ លោកជឿជាក់ថា ក្រោមការគាំទ្រ ពីគ្រប់ភាគី សិស្សានុសិស្សនឹងទទួលបានបរិយាកាសសិក្សាកាន់តែល្អប្រសើរ អាចពង្រីកទស្សនវិស័យអន្តរជាតិ តាមរយៈការសិក្សាភាសាចិន និងទទួលបានឱកាសកាន់តែច្រើនសម្រាប់ការបន្តការសិក្សា ការងារ និងការអភិវឌ្ឍខ្លួន នាពេលអនាគត។

លោកស្រី Li Ai តំណាងក្រុមការងារយុវជនស្ម័គ្រចិត្តក្រុងធានជីង បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការបរិច្ចាគលើកនេះ គឺដើម្បីបន្តពង្រឹងការផ្លាស់ប្តូរ និងមិត្តភាពរវាងប្រជាជននិងប្រជាន កម្ពុជានិងចិន ជំរុញការផ្សារភ្ជាប់ដួងចិត្ត ព្រមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។ បច្ចុប្បន្ន មានសិស្សជាង៦០០នាក់បានចុះឈ្មោះចូលរៀនវគ្គភាសាចិនតាមប្រព័ន្ធអនឡាញ ហើយលោកស្រីសង្ឃឹមថា សម្ភារអេឡិចត្រូនិក និងសម្ភារសិក្សាទាំងនេះ នឹងជួយបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ លើកកម្ពស់គុណភាព នៃការបង្រៀនភាសាចិន និងជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងភាសាចិន ដើម្បីបង្កើតឱកាសកាន់តែប្រសើរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារយុវជនស្ម័គ្រចិត្តក្រុងធានជីង ដែលបានគាំទ្រវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់។ លោកបានមានប្រសាសន៍ថា សមាគមនឹងប្រើប្រាស់សម្ភារអេឡិចត្រូនិក ដែលទទួលបាននេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការបង្រៀនភាសាចិន ការសិក្សាវប្បធម៌ចិន និងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន ដើម្បីរួមចំណែកពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

តំណាងសិស្សានុសិស្ស នៅក្នុងក្រុងរុនតាឯក លោកស្រី ហួរ លីណា បានសាទរ និងការគាំទ្រដល់ក្រុមយុវជនស្ម័គ្រចិត្ត ក្រុងធានជីង ចំពោះវិស័យអប់រំនៅកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីយេីងទាំងពីរ កម្ពុជានិងចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន