* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី

28-07-2026 17:55

(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្កើតទំនាក់ទំនងការទូតដំបូងបង្អស់ ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៤។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយស្លូវ៉ាគី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ស្លូវ៉ាគី ដែលគោរពគ្នាទៅវិញទៅមក មានទំនុកចិត្តចំពោះគ្នា ស្មើភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មានស្ថិរភាព និងរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរអាចផ្តោតលើការធ្វើការរួមក្នុងវិស័យសំខាន់ៗចំនួនបួន នៅដំណាក់កាលបន្ទាប់ ពោលគឺ៖ ទីមួយ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងផ្តល់ការគាំទ្រគ្នា ទៅវិញទៅមកយ៉ាងមុតមាំ។ ទីពីរ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជំរុញការអភិវឌ្ឍរួម។ ទីបី បង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបន្តវេនមិត្តភាពប្រពៃណី។ ទីបួន គាំពារសច្ចយុត្តិធម៌អន្តរជាតិ និងធ្វើការកែទម្រង់ និងកែលម្អអភិបាលកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន