* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អូម៉ង់ស្នើផែនការថ្មីដែលគ្រាំទ្រដោយប្រទេសអារ៉ាប់ឈូងសមុទ្រ​ ដើម្បីបញ្ចប់វិបត្តិនៅច្រកសមុទ្រហ័រមូស ដោយឱ្យនាវាបង់ប្រាក់ដោយស្ម័គ្រចិត្ត (Video inside)

28-07-2026 19:40

(ឌូបៃ)៖ ប្រទេសអូម៉ង់ បានដាក់ស្នើផែនការមួយដែលគាំទ្រដោយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស​ តាមរយៈការប្រមូលកម្រៃសេវាពីនាវាដោយស្ម័គ្រចិត្ត។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីការទូតលោកខាងលិច និងមន្ត្រីឈូងសមុទ្រមួយរូប ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ផែនការនេះអាចក្លាយជាមូលដ្ឋានគ្រឹះដើម្បីបញ្ចប់ការរាំងស្ទះនាវាចរណ៍ ដែលបណ្តាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ កន្លងមក អ៊ីរ៉ង់តែងតែចង់គ្រប់គ្រងច្រកសមុទ្រនេះរួមគ្នាជាមួយអូម៉ង់ (ដែលគ្រប់គ្រងច្រាំងសមុទ្រម្ខាងទៀត) និងចង់ទារថ្លៃសេវាកាតព្វកិច្ចពីនាវាដែលឆ្លងកាត់។ ចំណែកឯ សហរដ្ឋអាមេរិកចង់ឱ្យមានសេរីភាពនាវាចរណ៍ដោយមិនមានការបង់ប្រាក់ ដូចកាលពីមុនសង្គ្រាម ហើយចាត់ទុកការទារកម្រៃកាតព្វកិច្ចថាជាទង្វើខុសច្បាប់។

យោងតាមសំណើរបស់អូម៉ង់ អ៊ីរ៉ង់នឹងមិនមានសិទ្ធិគ្រប់គ្រងផ្តាច់មុខនោះទេ ហើយការបង់ថ្លៃសេវានឹងត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត។ ប្រព័ន្ធនេះគឺស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងអនុវត្តនៅច្រកសមុទ្រម៉ាឡាកា ដែលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ស្នើសុំការចូលរួមវិភាគទានដោយស្ម័គ្រចិត្តពីនាវា ដើម្បីយកទៅទ្រទ្រង់ប្រតិបត្តិការនាវាចរណ៍ ការការពារបរិស្ថាន និងការសង្គ្រោះជាដើម។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍ ដោយលោកបានបញ្ជាក់ថា កិច្ចចរចាកំពុងដំណើរការទៅមុខយ៉ាងល្អ ប៉ុន្តែក៏បានគំរាមវាយប្រហារវិញផងដែរ ប្រសិនបើមិនទទួលបានលទ្ធផល។ ចំណែកឯខាងភាគីអ៊ីរ៉ង់វិញ មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះសំណើរបស់អូម៉ង់នៅឡើយទេ បន្ទាប់ពីមន្ត្រីអូម៉ង់បានជួបជជែកជាមួយភាគីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់ កាលពីចុងសប្តាហ៍រួចមក៕