* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ទទួលស្វាគមន៍លោក ហ្សេឡេនស្គី មុនពិធីបុណ្យសពសមាជិកព្រឹទ្ធសភាអាមេរិក ដែលគាំទ្រអ៊ុយក្រែន (Video inside)

28-07-2026 21:37

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅសេតវិមាន មុនពេលចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ឡីនសេ ហ្គ្រាហាម (Lindsey Graham) ដែលជាបុគ្គលដ៏សំខាន់ក្នុងការជំរុញអាមេរិកឱ្យគាំទ្រអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អសម្រាប់លោក ហ្សេឡេនស្គី ក្នុងការស្វែងរកការគាំទ្រយោធាបន្ថែម ខណៈអ៊ុយក្រែនកំពុងបារម្ភចំពោះភាពយឺតយ៉ាវនៃការផ្តល់ជំនួយរបស់អាមេរិក។ នៅក្នុងជំនួបជាឯកជន លោក ហ្សេឡេនស្គី ត្រូវបានគេរំពឹងថានឹងជំរុញឱ្យអាមេរិកផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ទាន់ ពន្លឿនកិច្ចព្រមព្រៀងទិញដ្រូន និងពិភាក្សាពីការអនុញ្ញាតឱ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលស្ទាក់ចាប់ Patriot។

ការស្នើសុំនេះធ្វើឡើងចំពេលដែលឯកសារពីមន្ទីរបញ្ចកោណបានបង្ហាញថា រដ្ឋបាលលោក ត្រាំ នឹងពន្យារពេលបញ្ចេញកញ្ចប់ថវិកាជំនួយ ៤០០លានដុល្លារដែលបានអនុម័តរួច រហូតដល់ឆ្នាំ២០២៩ ឯណោះ ទោះបីជាអ៊ុយក្រែនកំពុងខ្វះខាតអាវុធដើម្បីទប់ទល់នឹងរុស្ស៊ីយ៉ាងណាក្តី ដែលការណ៍នេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីជំនួបជាមួយលោក ត្រាំ លោក ហ្សេឡេនស្គី ក៏គ្រោងនឹងទៅកាន់វិមានកាពីតូល (U.S. Capitol) ដើម្បីជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបទៀតផងដែរ មុននឹងចូលរួមពិធីបុណ្យសពនៅពេលរសៀល៕