* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៊ីអះអាងថាបានវាយប្រហារនាវាអ៊ុយក្រែន ២គ្រឿង នៅសមុទ្រខ្មៅ និងវាយប្រហារកំពង់ផែ Mykolaiv (Video inside)

28-07-2026 21:57

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើនាវាអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ២គ្រឿង រួមមាន នាវាដឹកទំនិញស្ងួតមួយគ្រឿងដែលកំពុងដឹកជញ្ជូនទំនិញយោធានៅក្នុងសមុទ្រខ្មៅ និងនាវាមួយគ្រឿងទៀតនៅកំពង់ផែ មីកូឡាវ (Mykolaiv)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការវាយប្រហារដោយប្រើប្រាស់គ្រាប់បែក និងយន្តហោះដ្រូនក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងកំពង់ផែ Mykolaiv ដែលអ៊ុយក្រែនប្រើសម្រាប់ដឹកជញ្ជូន និងស្តុកទុកទំនិញយោធា ព្រមទាំងអាងស្តុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនផងដែរ។

បន្ថែមពីនេះ ក្រសួងបានបញ្ជាក់ថា ដ្រូនរបស់ខ្លួនក៏បានវាយប្រហារនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងដឹកទំនិញយោធាឆ្ពោះទៅកាន់កំពង់ផែអូដេសា (Odesa) និងកំពង់ផែឈរណូម៉រ (Chornomorsk) នៅក្នុងតំបន់ច្រកសមុទ្រ (ចម្ងាយ ១១គីឡូម៉ែត្រភាគខាងកើតទីក្រុង Odesa)។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងនិងជុំវិញសមុទ្រខ្មៅ ព្រមទាំងសមុទ្រអាហ្សូវ (Sea of Azov) ដោយភាគីនីមួយៗបានវាយប្រហារលើនាវារាប់សិបគ្រឿង រួមមានទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញផងដែរ៕