* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ បង្ហាញការខកចិត្តនឹងលោក នេតាន់យ៉ាហ៊ូ មុនជំនួបពិភាក្សារឿងអ៊ីរ៉ង់នៅសេតវិមាន (Video inside)

28-07-2026 22:55

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ​ មុនពេលជំនួបរបស់ពួកគេនៅសេតវិមាននៅថ្ងៃអង្គារ បន្ទាប់ពីរបៀបវារៈដែលភាគីអ៊ីស្រាអែលគ្រោងនឹងលើកឡើង ត្រូវបានបែកធ្លាយជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សារព័ត៌មាន New York Post បានរាយការណ៍ថា លោក នេតាន់យ៉ាហ៊ូ គ្រោងនឹងផ្តល់ព័ត៌មានសម្ងាត់ប្រាប់លោក ត្រាំ ថា អ៊ីរ៉ង់កំពុងបន្តអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរនៅភ្នំ Pickaxe និងកំពុងកុហកអំពីការចង់បានកិច្ចព្រមព្រៀងសន្តិភាព។ ឆ្លើយតបនឹងការបែកធ្លាយនេះ លោក ត្រាំ បានរិះគន់តាមទូរទស្សន៍ Fox News ថា លោកមិនត្រូវការឱ្យលោក នេតាន់យ៉ាហ៊ូ មកប្រាប់រឿងនេះទេ ហើយបានបន្ទោសថា «ហេតុអ្វីមិនចាំប្រាប់ខ្ញុំផ្ទាល់ទៅ? ហេតុអ្វីចាំបាច់ប្រកាសប្រាប់ពិភពលោកធ្វើអី?»។

គួរបញ្ជាក់ថា ការរិះគន់នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវភាពខកចិត្តរបស់សេតវិមាន ចំពោះភាពជាប់គាំងនៃការស្វែងរកដំណោះស្រាយសន្តិភាពនៅមជ្ឈិមបូព៌ា និងការរិះគន់ពីអ្នកគាំទ្រលោក ត្រាំ មួយចំនួន ដែលមិនចង់ឱ្យអាមេរិកលូកដៃជ្រៅក្នុងសង្គ្រាមនេះ៕