* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

UPDATE: អ្នកស្លាប់កើនដល់ ១៣នាក់ ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន (Video inside)

29-07-2026 09:06

(KUMAMOTO, ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឱ្យដឹងនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅក្បែរទីក្រុង Kumamoto ស្ថិតនៅភាគខាងត្បូងនៃប្រទេស ហើយក្រុមអ្នកជួយសង្រ្គោះកំពុងបន្តធ្វើប្រតិបត្តិការតាមស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីវេលាម៉ោងប្រមាណជាង៤ជិត៣០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីមួយមានកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារចំខេត្ត Kumamoto នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យរបស់លោកស្រីក្នុងទីក្រុងតូក្យូ មួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីថា សូម្បីតែមកទល់នឹងពេលនេះ នៅមានមនុស្សកំពុងរង់ចាំការសង្រ្គោះ ហើយនេះជាការប្រណាំងប្រជែងនឹងពេលវេលា។ យើងនឹងប្រឹងប្រែងជាមួយការប្រើប្រាស់គ្រប់ធនធានដែលមានទាំងអស់ជាក់ស្ដែងដើម្បីសង្រ្គោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

កាលពីដំបូងឡើយមានមនុស្ស ៣នាក់ប៉ុណ្ណោះត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីដែលបានបណ្ដាលឱ្យផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងផ្លូវថ្នល់ជាច្រើនរងការខូចខាតនៅទូទាំងតំបន់រងគ្រោះផងដែរ។ ក្រុមអ្នកជួយសង្រ្គោះនៅថ្ងៃពុធនេះបានទាញមនុស្ស៨នាក់ចេញពីគំនរបែកបាក់នៃផ្សារទំនើបមួយដែលបានបាក់រលំផ្នែកខ្លះ ខណៈវិសាលភាពនៃការបំផ្លិចបំផ្លាញនៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។

បើតាមទូរទស្សន៍ជប៉ុន NHK បុគ្គលិកផ្សារទំនើបខាងលើប្រហែលជា ២០ ទៅ៣០នាក់មិនទាន់អាចទាក់ទងបានទេកាលពីថ្ងៃអង្គារ ហើយមនុស្ស៧នាក់ផ្សេងទៀតក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីបំពង់ផ្សែងមួយបានបាក់រលំនៅឯរោងចក្រ Nippon Paper Industries និង៤នាក់បានរងរបួសធ្ងន់។ ចំណែក មនុស្សប្រមាណ ២៦០ ០០០នាក់ត្រូវបានណែនាំឱ្យទៅស្នាក់នៅជាបណ្ដោះអាសន្ននៅជំរំភៀសខ្លួន។

គួរបញ្ជាក់ថា ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Kumamoto ដែលជាទីក្រុងធំជាងគេបំផុតមួយមានប្រជាជន ៧០០ ០០០នាក់ នៅលើកោះ Kyushu៕