* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កងកម្លាំងអារ៉ាប៊ីសាអូឌីត-អាមេរិក បើកការវាយប្រហាររួមគ្នាលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅអ៉ីរ៉ាក់

29-07-2026 09:31

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក និងអារ៉ាប៊ីសាអូឌីត បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអារ៉ាក់ ដែលបានបាញ់ដ្រូនរាប់សិបគ្រឿងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការវាយប្រហារតាមផ្លូវអាកាសបានកំណត់គោលដៅលើក្រុមភេរវករ ដែលមានអ៉ីរ៉ង់ជាមេកើយ និងដែលត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍បញ្ជាឱ្យបើកការវាយប្រហារលើកងកម្លាំងអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត»។ CENTCOM ក៏បានព្រមានដែរថាឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងដៃជើងរបស់អ៉ីរ៉ង់ឱ្យបញ្ឈប់ការវាយប្រហារ ដើម្បីបញ្ចៀសការវាយប្រហារបន្ថែមទៀតពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតកើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត បានប្រកាសថាកងកម្លាំងរបស់ខ្លួន បានបាញ់ស្កាត់ទម្លាក់ដ្រូនជាច្រើនគ្រឿងដែលមានគោលដៅវាយប្រហារលើរោងចក្រប្រេងស្ថិតនៅភាគខាងកើតនៃប្រទេស ហើយបានចោទប្រកាន់ភ្លាមៗថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅអ៉ីរ៉ាក់។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏បានទទួលស្គាល់ដែរពីការចូលរួមក្នុងការវាយប្រហារជាមួយសហរដ្ឋអាមេរិកផងដែរ។

តាម CENTCOM អ៉ីរ៉ង់កាលពីថ្ងៃអង្គារ បានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ ក្នុងគោលបំណងបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ តែមីស៊ីលទាំងនោះត្រូវបានបាញ់ទម្លាក់៕