* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៊ុយក្រែនថាខ្លួនចង់បញ្ចៀសការបង្កើនជម្លោះជាមួយអ៉ីរ៉ង់ (Video inside)

29-07-2026 10:03

(កៀវ)៖ អ៊ុយក្រែនបានអះអាងថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បានបើកកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ជាមួយការបញ្ជាក់ពីបំណងចង់បញ្ចៀសការបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើកប៉ាល់អ៉ីរ៉ង់មួយគ្រឿងនៅក្នុងតំបន់សមុទ្រ Caspian។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថារូបលោកមានកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ជាមួយសមភាគីអ៉ីរ៉ង់របស់លោក គឺលោក Abbas Araghchi។ «ការទូតគឺសំដៅលើកិច្ចសន្ទនាដោយផ្ទាល់ ទោះបីជាស្ថិតក្នុងស្ថានការណ៍លំបាកក៏ដោយ។ ខ្ញុំបានសង្កត់ធ្ងន់ថាគោលដៅរបស់យើង នោះគឺបញ្ចៀសការបង្កើនជម្លោះដែលមិនមានភាពចាំបាច់»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខការទូតអ៊ុយក្រែន។

អ៉ីរ៉ង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានពីផលវិបាកដែលគេមិនធ្លាប់បានឃើញ បន្ទាប់ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែនកាលពីសប្ដាហ៍មុនបានសម្លាប់នាវិកម្នាក់ និងធ្វើឱ្យនាវិកជាច្រើននាក់រងរបួសនៅលើកប៉ាល់អ៉ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានទទួលស្គាល់ដែរថាទីក្រុងកៀវ បានវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងតំបន់សមុទ្រ Caspian ប្រឆាំងកប៉ាល់មួយគ្រឿងដែលដឹកសម្ភារៈយោធាពីអ៉ីរ៉ង់ទៅឱ្យរុស្ស៉ី។

គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទនេះជាការទំនាក់ទំនងគ្នាលើកដំបូងរវាងលោក Sybiga ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ និងលោក Araghchi។ ទំនាក់ទំនងរវាងអ៊ុយក្រែន និងអ៉ីរ៉ង់ បានស្គាល់ភាពតានតឹងក្រោយអ៉ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី បានផ្គត់ផ្គង់ដ្រូន Shahed និងផ្ទេរបច្ចេកវិទ្យាដ្រូនទៅឱ្យទីក្រុងមូស្គូ តាំងពីលោក ពូទីន បើកធ្វើសង្រ្គាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ទីក្រុងកៀវវិញក៏បានអះអាងដែរថាខ្លួនបានផ្ដល់ការគាំទ្រតាមរយៈកិច្ចប្រឹងប្រែងប្រឆាំងដ្រូនទៅឱ្យបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលរងការវាយប្រហារពីអ៉ីរ៉ង់ ក្នុងសង្រ្គាមផ្ដើមដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈមក៕