* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

Reuters៖ អ៉ីរ៉ង់នឹងទទួលបានប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយចិន នៅប៉ុន្មានសប្ដាហ៍ខាងមុខ (Video inside)

29-07-2026 10:43

(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាអ៉ីរ៉ង់ត្រូវបានរំពឹងថានឹងទទួលបានប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះផលិតដោយចិន នៅក្នុងការដឹកជញ្ជូនជាលើកដំបូងចំនួន ៤០០គ្រឿងនៅប៉ុន្មានសប្ដាហ៍ខាងមុខ។

Reuters ដោយផ្អែកលើប្រភពចំនួន៣ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលបានដឹងពីកិច្ចព្រមព្រៀងរវាងចិន និងអ៉ីរ៉ង់ បានឱ្យដឹងទៀតថាកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលពាក់លើស្មាខាងលើមានទំហំទឹកប្រាក់ចន្លោះពី ៦០ ទៅ៧០លានដុល្លារ។ កិច្ចព្រមព្រៀងនេះដែរគឺជាកិច្ចប្រឹងប្រែងមួយរបស់អ៉ីរ៉ង់នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចាប់តាំងពីសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។

ប្រភពទាំង៣ បានប្រាប់ Reuters ថាកិច្ចព្រមព្រៀងខាងលើគ្របដណ្ដប់លើការទិញប្រព័ន្ធការពារដែនអាកាសបំពាក់លើស្មា QW-12 និង FN-16 ចន្លោះពី៣០០ ដល់៤០០គ្រឿង។ កិច្ចព្រមព្រៀងនេះទៀតសោតត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Zhongqing Baoshang International Investment ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងទីក្រុងហុងកុង និងដើរតួនាទីជាអន្តរការីរវាងភាគីអ៉ីរ៉ង់ និងចិនជាអ្នកផ្គត់ផ្គង់។

គួរបញ្ជាក់ថា ក្រសួងការបរទេសអ៉ីរ៉ង់មិនបានឆ្លើយតបអ្វីទេទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយ។ ប៉ុន្តែខាងក្រសួងការបរទេសចិនបានហៅសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងខាងលើគឺជារឿងមិនពិតគ្មានមូលដ្ឋានអ្វីទាំងអស់។ ក្រសួងបន្ថែមថាចិនតែងតែដើរតួនាទីយ៉ាងជាប់លាប់នៅក្នុងការលើកកម្ពស់សន្តិភាព និងស្វែងរកការបិទបញ្ចប់ជម្លោះ៕