* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីការពារជាតិស្តីទីអ៊ុយក្រែន បញ្ចេញយុទ្ធសាស្រ្តប្រឆាំងនឹងសង្រ្គាមរុស្ស៉ី (Video inside)

29-07-2026 11:25

(កៀវ)៖ លោក Yevhenii Khmara ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិស្តីទីអ៊ុយក្រែន បាននិយាយក្នុងបទសម្ភាសមួយថា អ៊ុយក្រែនមិនអាចអាចតតាំងនឹងរុស្ស៉ី ក្នុងទម្រង់វាយស្មើដៃគ្នា នៅពេលដែលប្រឈមមុខជាមួយរុស្ស៉ីបានទេ ប៉ុន្តែត្រូវចេះប្រើប្រាស់ធនធានដោយប្រុងប្រយ័ត្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសនៅទីក្រុងកៀវ ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក អ្នកនាង Laura Loomer លោក Khmara ដែលជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ SBU បាននិយាយទៀតថា ការគ្រប់គ្រងធនធាន និងការងារភស្តុភារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំផែនការសមរភូមិ ជាពិសេសការធានាបានថា បណ្តាអង្គភាពមានសម្ភារៈបរិក្ខារចាំបាច់នៅក្នុងដៃ។

លោក Khmara បានបន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែន ចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី មានបំណងបង្កការខាតបង់ដល់រុស្ស៉ី ក្នុងកម្រិតធំជាងការចំណាយធ្វើសង្រ្គាម។ លោកក៏បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដោយទីក្រុងកៀវ នឹងចែករំលែកបទពិសោធន៍នៃសង្គ្រាមសម័យទំនើប។

គួរបញ្ជាក់ថា ការវាយប្រហាររយៈចម្ងាយមធ្យម និងឆ្ងាយរបស់អ៊ុយក្រែន ដែលផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធនៃឧស្សាហកម្មប្រេង បានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅតាមតំបន់នានារបស់រុស្ស៉ី។ ទោះបីជារុស្ស៉ី អះអាងថាខ្លួនបានកាន់កាប់តំបន់ខ្សែបន្ទាត់ជួរមុខប្រវែង ១ ២០០គីឡូម៉ែត្រក៏ដោយ តែកងទ័ពអ៊ុយក្រែន អាចទប់ឱ្យការរុលទៅមុខរបស់រុស្ស៉ី មានភាពយឺតយ៉ាវ៕