* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៉ី ថាការអះអាងរបស់រូម៉ានី ជុំវិញឧប្បត្តិហេតុដ្រូនបំពានដែនអាកាស គឺគ្មានមូលដ្ឋាន (Video inside)

29-07-2026 11:49

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា ការតវ៉ារបស់ប្រទេសរូម៉ានី ដែលថាដ្រូនរុស្ស៉ីបំពានដែនអាកាសរបស់ខ្លួននោះ គឺគ្មានមូលដ្ឋាន ហើយប្តេជ្ញាឆ្លើយតបចំពោះការបណ្តេញអ្នកការទូតរុស្ស៉ីម្នាក់ ចេញពីទីក្រុង Bucharest។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។

អ្នកនាំពាក្យ លោកស្រី Maria Zakharova បានសរសេរលើគេហទំព័រក្រសួងការបរទេសថា ប្រជាជនរូម៉ានី អាចមិនយល់ស្របនឹងការចោទប្រកាន់របស់រដ្ឋាភិបាលខ្លួនទេ ហើយផ្ទុយទៅវិញនឹងអំពាវនាវឱ្យមាន ការប្រើប្រាស់ហេតុផលសមស្រប ក្នុងការកំណត់ជំហរចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកស្រីគូសបញ្ជាក់ថា «យើងសូមបដិសេធការអះអាងទាំងនេះ។ ហេតុការណ៍ដែលត្រូវបានរៀបចំឡើង និងការឃោសនាជុំវិញហេតុការណ៍ទាំងនោះ បង្ហាញពីការប៉ុនប៉ងរបស់ថ្នាក់ដឹកនាំរូម៉ានី ក្នុងការបិទបាំងសកម្មភាពគ្មានទំនួលខុសត្រូវ ដើម្បីតែគាំទ្ររបបទីក្រុងកៀវ។ រូម៉ានីនឹងទទួលការឆ្លើយតបវិញយ៉ាងសមស្រប»

គួរបញ្ជាក់ថា រូម៉ានី ដែលជាប្រទេសសមាជិកនៃអង្គការណាតូ (NATO) បានសម្រេចបណ្តេញមន្រ្តីស្ថានទូតរុស្ស៉ីម្នាក់ ក្រោយលើកឡើងជាថ្មីអំពីបញ្ហាបំពានដែនអាកាស។ អ្នកបើកបរយន្តហោះចម្បាំង F-16 របស់រូម៉ានី បានបាញ់ទម្លាក់ដ្រូន ៣គ្រឿងក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ កាលពីខែឧសភា រូម៉ានី និយាយថាដ្រូនរុស្ស៉ីមួយគ្រឿង បានធ្លាក់ចូលក្នុងអគារអាផាតមិនមួយកន្លែង អំឡុងការវាយប្រហារលើអ៊ុយក្រែន ដោយបណ្តាលឱ្យស្ត្រីម្នាក់ និងកុមារម្នាក់រងរបួស៕