* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ព្រឹទ្ធសភាអាមេរិក អនុម័តការតែងតាំងនាយកថ្មីនៃបណ្តាញស៉ើបការណ៍សម្ងាត់ (Video inside)

29-07-2026 13:44

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តការតែងតាំង លោក Jay Clayton ជានាយកថ្មីនៃបណ្តាញស៉ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតក្នុងសំឡេង៥១គាំទ្រ ទល់នឹងសំឡេង៤៧ប្រឆាំង ដើម្បីអនុម័តការតែងតាំងលោក Clayton ដោយសមាជិកព្រឹទ្ធសភាទាំងអស់ នៃបក្សប្រជាធិបតេយ្យ បាននាំគ្នាបោះឆ្នោតជំទាស់។ បង្កើតឡើងក្រោយព្រឹត្តិការណ៍​វាយប្រហារភេរវកម្មយ៉ាងក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការិយាល័យនាយកស៉ើបការណ៍សម្ងាត់ជាតិ ហៅកាត់ថា DNI ត្រូវបានបង្កើតឡើង ដើម្បីធ្វើឱ្យប្រសើរជាងមុននូវការសហការ ក៏ដូចជាការចែករំលែកព័ត៌មាន ក្នុងចំណោមទីភ្នាក់ងារស៉ើបការណ៍ជាច្រើនរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា​ កាលពីខែឧសភា លោកស្រី Tulsi Gabbard បានលាលែងពីតំណែងជានាយកស៉ើបការណ៍សម្ងាត់នេះ ដោយក្លាយជា​មន្រ្តីជាន់ខ្ពស់ទី៤ ក្នុងរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានចាកចេញពីតួនាទី អំឡុងអាណត្តិទី២​របស់លោក។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកផ្ទាល់ ការសម្រេចចិត្តរបស់លោកស្រី Gabbard គឺជាប្រហែលត្រូវបានជំរុញមួយផ្នែក ដោយសារតែគោលជំហរប្រឆាំងរបស់លោកស្រី ចំពោះសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕