* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលលោក ត្រាំ ដាក់បម្រាមនាំចូលមនុស្សយន្តរ៉ូបូត និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនពីចិន ក្រោមហេតុផលការពារវិស័យ AI របស់អាមេរិក (Video inside)

29-07-2026 15:14

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានដាក់បម្រាមលើការនាំចូលមនុស្សយន្តរ៉ូបូត និងឧបករណ៍បំប្លែងថាមពលមកពីចិន ក្នុងគោលដៅការពារការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់សហរដ្ឋអាមេរិក ពីការគំរាមកំហែងដល់សន្តិសុខជាតិ និងដើម្បីនាំឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រឡប់មករកការផលិតក្នុងស្រុកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។

គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បានប្រកាសហាមប្រាមនាំចូលនូវប្រភេទរ៉ូបូតរូបរាងមនុស្ស និងរ៉ូបូតមានជើង ៤ ព្រមទាំងឧបករណ៍បំប្លែងថាមពល និងឧបករណ៍ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ រដ្ឋបាលលោក ត្រាំ មានបំណងការពារខ្សែច្រវាក់ផ្គត់ផ្គង់ផ្នែក AI ពីការគំរាមកំហែងរបស់ចិន ពាក់ព័ន្ធនឹងការរំខានដំណើរការ លួចទិន្នន័យ និងការវាយប្រហារព័ត៌មានវិទ្យា ព្រមទាំងជំរុញឱ្យក្រុមហ៊ុននានា ផ្លាស់ប្តូរការផលិតមកកាន់សហរដ្ឋអាមេរិក។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បានលើកឡើងថាប៉េកាំង ជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការបញ្ចេញមតិ ពីសំណាក់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ហើយឈប់បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនចិន និងការគំរាមកំហែងដាក់ទណ្ឌកម្ម លើក្រុមហ៊ុនទាំងនោះ។ ស្ថានទូតបន្ថែមថា រដ្ឋាភិបាលចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹង សកម្មភាពណាមួយ ដែលបង្កការខូចខាតធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ខ្លួន៕