*
អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
*
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
*
ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
*
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
*
បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
*
ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
*
គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
*
វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
*
យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
*
Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !
ចំនួនប្រជាជនជប៉ុន ធ្លាក់ចុះក្រោម១២០លាននាក់ជាលើកដំបូង ក្នុងរយៈពេល៤២ឆ្នាំ (Video inside)
29-07-2026 16:08
(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថា ចំនួនប្រជាជនជប៉ុន ដែលរស់នៅក្នុងប្រទេសអាស៉ីមួយនេះ បានធ្លាក់ចុះដល់ ក្រោម១២០លាននាក់ជាលើកដំបូង គិតក្នុងរយៈពេល៤២ឆ្នាំ ស្របពេលដែលជប៉ុនកំពុងប្រឈមនឹងអត្រាកំណើតទាប និងសង្គមដែលមានមនុស្សវ័យចំណាស់ភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP
ទិន្នន័យរបស់ក្រសួងមហាផ្ទៃនិងទំនាក់ទំនងជប៉ុន បានបង្ហាញឱ្យឃើញថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចំនួនប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសជប៉ុន មានចំនួន ១១៩ ៧៣៦ ៤៨៣នាក់ ដែលបានធ្លាក់ចុះ០,៧៦ភាគរយ ធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិ ដែលបានចាប់ផ្តើមដំបូងបំផុត កាលពីឆ្នាំ១៩៦៨ ចំនួនប្រជាជនជប៉ុនបានបន្តធ្លាក់ចុះ រយៈពេល១៧ឆ្នាំជាប់ៗគ្នា ចាប់តាំងពីកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០០៩៕




