* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មិន​ត្រឹមជាវិស័យកម្សាន្ត ភាពយន្ត​ចិន​បានក្លាយជាឧស្សាហកម្មយុទ្ធសាស្ត្រ ដែលធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យា និងសេដ្ឋកិច្ច

29-07-2026 16:38

(ប៉េកាំង)៖ នៅ​វិស្សមកាល​រដូវក្តៅ​ឆ្នាំ២០២៦ ទីផ្សារភាពយន្តរបស់ប្រទេសចិនបានបង្ហាញសន្ទុះកំណើន គួរឱ្យកត់សម្គាល់សាជាថ្មី ដោយប្រមូលចំណូលលើសពី ១០០ លានយ័នក្នុងមួយថ្ងៃ រយៈពេល ១៣ ថ្ងៃជាប់ៗគ្នា ជាមួយនឹងការរំពឹងទុកថា ចំណូលសរុបក្នុងរដូវក្តៅលើសពី ៥,៥ ប៊ីលានយ័ន (ប្រមាណ ៨១២ លានដុល្លារ)។

ខ្សែរភាពយន្តសរុបជាង ១២០រឿង នឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តនៅទូទាំងប្រទេសចិនក្នុងរដូវក្តៅឆ្នាំ២០២៦ ដែលរួមមានប្រភេទប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ គំនូរជីវចល កំប្លែង និងរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ ការណ៍នេះបង្ហាញឱ្យឃើញថា ទីផ្សារភាពយន្តចិនបានស្ទុះងើបឡើងវិញយ៉ាងលឿន និងដើរតួនាទីជាកម្លាំងចលករថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

សន្ទុះកំណើននេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់លើគុណភាពមាតិកា នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតភាពយន្ត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតករចិនបានផ្លាស់ប្តូរពី ការប្រកួតប្រជែងលើបរិមាណ ទៅកាន់ការប្រកួតប្រជែងលើគុណភាព ដោយផ្តោតលើសាច់រឿងដែលមានអត្តសញ្ញាណវប្បធម៌ នវានុវត្តន៍ និងអាចឆក់យកបេះដូងទស្សនិកជន។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យឧស្សាហកម្មភាពយន្តចិន កាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ក្នុងរយៈពេលវែង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការផ្លាស់ប្តូរតួនាទីយុទ្ធសាស្ត្រនៃវិស័យភាពយន្តក្នុងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចចិន។ ភាពយន្តលែងត្រូវគេមើលឃើញត្រឹមជាវិស័យកម្សាន្តសុទ្ធសាធទៀតហើយ ប៉ុន្តែបានក្លាយជាឧស្សាហកម្មយុទ្ធសាស្ត្រ ដែលធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ ក្រោមផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) វិស័យភាព​យន្ត​នេះត្រូវបានចាត់ទុកជាកត្តាជំរុញដ៏សំខាន់នៃ "កម្លាំងផលិតកម្ម​គុណភាពថ្មី (New Quality Productive Forces)” ដើម្បីជំរុញកំណើនផ្អែកលើការប្រើប្រាស់ក្នុងស្រុក។

ប្រជាប្រិយភាពនៃភាពយន្តចិនបានពង្រីកលើសពីទីក្រុងធំៗ ពោលគឺបានទៅដល់ទីក្រុង​តូច​ៗ និងតំបន់ជនបទផងដែរ។ ជាមួយនឹងការពង្រីកបណ្តាញរោងភាពយន្ត និងការកើន​ឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ភាពយន្តចិនបានក្លាយជា ជម្រើសកម្សាន្តដ៏ពេញ​និយមសម្រាប់ប្រជាជនគ្រប់វ័យ។ កំណើននៃការប្រើប្រាស់នេះ ក៏បានជំរុញវិស័យសេវាកម្ម​ ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ​ ការដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធជាច្រើនទៀត ដែលរួមចំណែកពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។​

ក្រៅពីការជំរុញការប្រើប្រាស់ក្នុងស្រុក ភាពរស់រវើកនៃទីផ្សារភាពយន្តចិនក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល ក្នុងបរិបទដែលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងនិន្នាការគាំពារនិយមផងដែរ។ សម្រាប់ចិនដែលជា ទីផ្សារធំបំផុតមួយលើពិភពលោក កំណើននេះបានបង្កើតកាលានុវត្តន៍ថ្មីៗសម្រាប់ស្ទូឌីយោអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យារូបភាពឌីជីថល និងវិស័យសេវាកម្មសកល។ វាបានចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី សម្រាប់កិច្ចសហប្រតិបត្តិការផលិត និងការវិនិយោគឆ្លងដែន ដែលរួមចំណែកដល់ការជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង ព្រមទាំងបង្កើតតម្លៃបន្ថែមថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ភាពយន្តសកលផងដែរ។"

សរុបមកវិញ ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មភាពយន្តចិននៅឆ្នាំ២០២៦ មិនមែនគ្រាន់តែជាភាពជោគជ័យផ្នែកអាជីវកម្ម ឬវប្បធម៌នោះទេ ប៉ុន្តែបានដើរតួនាទីជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ តាមរយៈការធ្វើ សមាហរណកម្មរវាងបច្ចេកវិទ្យា នវានុវត្តន៍ និងការបើកចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីផ្សារភាពយន្តចិន នឹងបន្តសន្ទុះអភិវឌ្ឍន៍របស់ខ្លួន ដែលនឹងរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងនាំមកនូវស្ថិរភាព ភាពធន់ និងភាពរឹងមាំដល់សេដ្ឋកិច្ចតំបន់ និងពិភពលោក៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា