* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បទវិភាគ៖​ តើបណ្តាញទូរគមនាគមន៍ជំនាន់ថ្មីពង្រឹងមូលដ្ឋានឌីជីថលនៃ «ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី​១៥» តាម​របៀបណា

29-07-2026 16:39

(ប៉េកាំង)៖ កាល​ពីចុង​ខែ​មេសា ឆ្នាំ​២០២៦ ​ កិច្ច​ប្រជុំ​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបាន​ដាក់ចេញការរៀបចាំ​ចាត់ចែង​ គួរ​បង្កើនការងារ​រៀបចំ​និង​កិច្ច​សាងសង់បណ្តាញទឹក បណ្តាញអគ្គិសនីថ្មី បណ្តាញកុំព្យូធីង បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី បណ្តាញបំពង់ក្រោមដីក្នុងទីក្រុង និងបណ្តាញភស្តុភារជា​ដើម​។ ក្នុង​នាមជាចំណែកសំខាន់មួយ​ក្នុង​ “បណ្តាញ​ទាំង​៦ ” បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី ជា​ខ្សែចំណង​​ឌីជីថលគន្លឹះ ដែល​តភ្ជាប់​ឌីជីថល​និង​អង្គភាព ក៏ដូច​ជា​បច្ចុប្បន្នភា​ពនិង​អនាគត ។

ឈរនៅ​ឆ្នាំគន្លឹះដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ កិច្ច​ការ​គ្រប់​ផ្នែ​ក​ដូច​ជាការដាក់ពង្រាយបណ្តាញ 5G-A បណ្តាញផ្កាយរណប និងការសាងសង់បណ្តាញឧស្សាហកម្ម សុទ្ធតែកំពុងដំណើរ​ការ​ដោយ​មាន​របៀបរៀបរយ ហើយផែន​ការ​ដ៏ធំសម្រាប់កសាងបណ្តាញទូរគមនាគមន៍ជំនាន់ថ្មី ក៏បាន​ចាប់ផ្តើ​ម​អនុវត្ត​ផងដែរ។

បច្ចុប្បន្ន​នេះ ទូរស័ព្ទរបស់យើងមានសញ្ញា5Gដ៏​ប្រសើរនិងល្បឿនលឿន ហើយ​ក្នុង​ផ្ទះ​ក៏​សុទ្ធតែ​មាន​ខ្សែអុបទិក​រួច​ហើយ​ ហេតុអ្វីបានជាយើងត្រូវការបង្កើតបណ្តាញទូរ​គមនា​គមន៍​​ជំនាន់ថ្មី? បើមើល​ពី​និន្នាការ​អភិវឌ្ឍ​នៅ​ពេល​អនាគត យើង​អាច​ឃើញថា ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លង​មក បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីកំពុងពន្លឿនជំហានទៅមុខ ​ ដូច្នេះ ទិន្នន័យ​បាន​ក្លាយជាកត្តាគន្លឹះនៃផលិតកម្ម ហើយបណ្តាញអ៊ីនធឺណែត ​ក៏បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធស្នូល។ អ្នកណាអាច​គ្រប់គ្រងបណ្តាញទូរគមនាគមន៍ដ៏ជឿនលឿន​ នោះ​ក៏អាច​ក្តាប់​ជាប់ភាពម្ចាស់ការ​ក្នុង​ការ​អភិវឌ្ឍ​នៅពេល​
អនាគត។

របាយការណ៍​​មួយ​ដែលសមាគម​ប្រព័ន្ធ​ទូរគមនាគមន៍ចល័ត​ពិភពលោក ​​ចេញផ្សាយនៅពេល​ថ្មីៗ​កន្លង​ទៅនេះបាន​បង្ហាញ​ថា នៅ​ឆ្នាំ២០២៥ បច្ចេកវិទ្យានិង​សេវាកម្ម​ទូរគម​នាគមន៍​ចល័ត​ បាន​បង្កើត​តម្លៃ​សេដ្ឋកិច្ច​ចំនួន១,៥ទ្រីលាន​​ដុល្លារ​ សម្រាប់​ប្រទេស​ចិន ។ អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ដល់​ឧស្សាហកម្ម​ទូរគមនាគមន៍​ចល័ត បាន​​ផ្តល់ឱកាស​​ការងារ​ប្រហែល៧លាន​៩សែន​កន្លែង។ ក្នុង​អំឡុង​ពេល​អនុវត្ត “ផែនការ​៥ឆ្នាំ​ទី១៥ ” តើ​ប្រទេសចិន​នឹង​កសាង​បណ្តាញ​ទូរគមនាគមន៍ជំនាន់ថ្មី​យ៉ាង​ណា?

លោកស្រី Zhong Zhihong ប្រធានវិស្វករនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់​ប្រទេស​ចិន​បានធ្វើ​ប​ទ​បង្ហាញ​ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់គំនិត​អភិវឌ្ឍន៍ដ៏សមរម្យ​និង​ឈាន​មុខ​ បង្កើនការងារ​រៀបចំ​និង​កិច្ច​សាងសង់ បណ្តាញទូរគមនាគមន៍ ​និង​បណ្តាញ​កុំព្យូធីងជំនាន់ថ្មី ជំរុញដំណើរ​ការប្រែ​បណ្តាញជីហ្គាប៊ីតពីរ ទៅជាបណ្តាញ១០ជីហ្គាប៊ីតពីរ ដាក់ពង្រាយយ៉ាង​សកម្ម​នូវ​បណ្តាញ​អ៊ីនធឺណែតផ្កាយរណប និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរយៈកម្ពស់ទាប ព្រមនិងបង្កើត​បណ្តាញព័ត៌មានរួម​បញ្ចូល​គ្នា​ទាំងអវកាស អាកាស ផ្ទៃដីនិង​សមុទ្រ។

អ្នកជំនាញក្នុងឧស្សាហកម្មបាន​ព្យាករណ៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ បណ្តាញទូរគមនាគមន៍ជំនាន់ថ្មី ត្រូវ​គេរំពឹងថានឹងនាំ​មក​ផលិតកម្ម​ក្នុង​វិស័យ​ខាង​លើ​និង​ខាង​ក្រោម​ សរុប​ប្រហែល​៧ ទ្រីលាន​យាន់​ប្រាក់​ចិន​ ព្រមនិង​នាំ​មក​នូវ​ឱកាស​វិនិយោគ​ឧស្សាហកម្ម​កាន់តែច្រើន​ ពង្រីកខ្សែសង្វាក់តម្រូវការក្នុងស្រុកជាបន្តបន្ទាប់ ក៏ដូច​ជា​បន្ថែម​ឱកាសការងារទៀត​ផង​។

ក្នុង​ឆ្នាំ​ដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ កិច្ច​សាងសង់បណ្តាញទូរគមនាគមន៍​ជំនាន់​ថ្មី​ត្រូវបានពន្លឿនល្បឿន​។ ទិន្នន័យនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេស​ចិន​បានបង្ហាញ​ថា គិតរហូត​ដល់​ចុងខែមិថុនា ប្រទេសចិនបាន​កសាង​ស្ថានីយ៍មូលដ្ឋាន 5G សរុបចំនួន៥លាន១សែន​២ពាន់កន្លែង បណ្តាញមូលដ្ឋាន5G-A ដែលមានថាមពលខ្លាំងជាងក៏ចាប់​ផ្តើ​ម​កសាង​ជាបណ្តើរៗ។ គិតរហូត​ដល់ចុងខែមីនា បណ្តាញ 5G-A បានគ្របដណ្តប់នៅ​ទីក្រុងចំនួន៣៣០ នៅក្នុងប្រទេសចិន។ ខណៈពេលដែលការសាងសង់បណ្តាញមូលដ្ឋាន 5G-A កំពុងបង្កើនល្បឿន ​បណ្តាញ6G របស់​ប្រទេស​ចិនក៏​បាន​ពន្លឿន​ល្បឿន​ការ​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍក្នុងបន្ទប់ពិសោធន៍ ការធ្វើតេស្តនិង​ផ្ទៀងផ្ទាត់ និងការអនុវត្តក្នុង​ឧស្សាហកម្ម។ បច្ចុប្បន្ន​នេះ ប្រទេសចិន​បាន​សម្រេចបាន​ នូវ​ការធ្វើតេស្តបច្ចេកទេសដំណាក់កាល​ទីមួយរួចហើយ​ ដែល​ទទួល​បានបច្ចេកទេសគន្លឹះចំនួនជាង​ ៣រយ​ផ្នែក។

ចាប់ពីបណ្តាញមូលដ្ឋានរហូតដល់បច្ចេកទេសទំនើបៗ ចាប់ពីសង្កាត់ទីក្រុងរហូតដល់តំបន់​ព្រំដែន​និង​ដាច់​ស្រយាល បណ្តាញទូរគមនាគមន៍​ជំនាន់ថ្មី ​បាននិង​កំពុងផ្លាស់ប្តូរពីផែនការគោលទៅជាការពិតជាក់ស្តែង​ ដើម្បីសម្រេចបាននូវក្តីសុបិនក្នុង​ជីវភាពរស់​នៅរបស់ប្រជាជន​៕