* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កាសែត «Financial Times» របស់អង់គ្លេសចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា« ហេតុអ្វីបានជាពិភពលោក ទុកចិត្តប្រទេសចិនជាងសហរដ្ឋអាមេរិក?»

29-07-2026 18:00

(ប៉េកាំង)៖ ការស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រជាជននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក មានការវាយតម្លៃវិជ្ជមានចំពោះប្រទេសចិន ខ្ពស់ជាងសហរដ្ឋអាមេរិក។

ថ្មីៗនេះ កាសែត «Financial Times» របស់អង់គ្លេសបានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា« ហេតុអ្វីបានជាពិភពលោកទុកចិត្ត ប្រទេសចិនជាងសហរដ្ឋអាមេរិក?» ដែលបានធ្វើការវិភាគ តាមមុំនៃសង្គ្រាមអ៊ីរ៉ាក់ និងគោលនយោបាយថាមពលជាដើម។ អត្ថបទនេះចង្អុលបង្ហាញថា ទំនុកចិត្តអាចនឹងបាត់បង់ យ៉ាងឆាប់រហ័ស ប៉ុន្តែការកសាងឡើងវិញត្រូវការចំណាយពេលយ៉ាងយូរ។ ប្រទេសដែលមិនទុកចិត្តសហរដ្ឋអាមេរិក មិនត្រឹមជាប្រទេសជិតខាងដែលមានការព្រួយបារម្ភប៉ុណ្ណោះទេ សូម្បីតែប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសក៏ទុកចិត្ត ប្រទេសចិន ជាងសហរដ្ឋអាមេរិកផងដែរ។

ការស្ទង់មតិលើកនេះគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន៣៦ ដោយមានអ្នកចូលរួមផ្តល់បទសម្ភាសន៍ជាង៤២០០០ នាក់។ លទ្ធផលបានបង្ហាញថា ប្រជាជននៅក្នុងប្រទេស និងតំបន់ចំនួន២៧ មានការវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ជាងសហរដ្ឋអាមេរិក ក្នុងនោះ​ ​បូករួមទាំងប្រទេសជិតខាងអាមេរិកគឺកាណាដា និងម៉ិកស៊ិកផងដែរ។ អ្នកផ្តល់ បទសម្ភាសន៍ភាគច្រើនសម្គាល់ឃើញថា ក្នុងការដោះស្រាយកិច្ចការអន្តរជាតិប្រទេសចិនមានភាពគួរឱ្យទុកចិត្តជាង៕

វិទ្យុមិត្តភាពកម្ពុជាចិន