* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

យោធាអាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ក្រោយស្ងាត់ជិតមួយសប្ដាហ៍ (Video inside)

30-07-2026 09:01

(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នេះជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បន្ទាប់ពីមានការផ្អាកការវាយប្រយុទ្ធគ្នាជិតមួយសប្ដាហ៍មកនេះ។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងការប៉ុនប៉ងកាលពីថ្ងៃពុធរបស់អ៉ីរ៉ង់ ក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារជាថ្មីនេះដែរធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមវាយអ៉ីរ៉ង់ឱ្យទ្រោម។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសពីបើកប្រតិបត្តិការវាយប្រហាររួមគ្នាប្រឆាំងនឹងទីតាំងរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ ស្របពេលអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហេសបូឡាគាំទ្រដោយ អ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់ថាបានបំពានលើបទឈប់បាញ់។ ក្នុងរយៈពេល២ថ្ងៃមកនេះ អារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំប្រេងធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ពីការវាយប្រហារដោយដ្រូនលើរោងច្រកប្រេងរបស់ខ្លួន និងចោទថាក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

អ៉ីរ៉ង់វិញព្រមពេលជាមួយគ្នា បានវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្បែរ ព្រំដែនរបស់អ៉ីរ៉ង់ជាប់ជាមួយអ៉ីរ៉ាក់៕