* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋាភិបាលជប៉ុនបញ្ជាក់ថាអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនដល់ ២៨នាក់ (Video inside)

30-07-2026 10:20

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានកើនដល់ ២៨នាក់ហើយ ២ថ្ងៃក្រោយ កម្រិតរំញ័រ ៧,១រ៉ិចទ័រអង្រួនភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីវេលាម៉ោងប្រមាណជាង៤ជិត៣០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីមួយមានកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារចំខេត្ត Kumamoto នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Kumamoto។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានបញ្ជាក់ថាចំនួនអ្នកស្លាប់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះបានកើនដល់ ២៨នាក់ ក្នុងនោះរួមមានទាំងករណីអ្នកស្លាប់ស្ថិតនៅ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលជប៉ុន គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រជាជនជិត ៥៨ ០០០គ្រួសារនៅតែបន្តគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ ២ថ្ងៃបន្ទាប់ពី គ្រោះរញ្ជួយដីវាយប្រហារលើទីក្រុង Kumamoto ខណៈអាជ្ញាធរកំពុងបន្តផ្ដល់ជំនួយ និងការគាំទ្រចាំបាច់នានាដល់ប្រជាជនរងផលប៉ះពាល់៕