* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប៉េកាំង ព្រមានសងសឹកទៅនឹងចំណាត់ការរឹតត្បិតរបស់អាមេរិក លើរ៉ូបូតចិន (Video inside)

30-07-2026 11:49

(ប៉េកាំង)៖ ចិន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ បានប្រកាសថានឹងសងសឹកវិញយ៉ាងម៉ឺងម៉ាត់ ហើយការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក បន្តអនុវត្តជាឯកតោភាគីនូវបម្រាមនាំចូលមនុស្សយន្តរ៉ូបូតថ្មីៗពីចិន ក៏ដូចជាឧបករណ៍បំប្លែងថាមពលរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសវិធានការនានា សំដៅការពារការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីការគំរាមកំហែងដល់សន្តិសុខជាតិ និងដើម្បីនាំឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រឡប់ទៅផលិតនៅសហរដ្ឋអាមេរិកវិញ ដោយក្នុងនោះក៏មានការហាមប្រាមនាំចូលមនុស្សយន្តរ៉ូបូត និងឧបរកណ៍បច្ចេកវិទ្យាមួយចំនួនរបស់ចិន។

ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកវិធានការទាំងនោះចេញជាបន្ទាន់ ដោយលើកឡើងថា វិធានការទាំងនោះមានលក្ខណៈរើសអើង បង្ក្រាបលើក្រុមហ៊ុន និងផលិតផលរបស់ចិន។ ចិនក៏បានលើកឡើងថា FCC ព្រងើយកន្តើយចំពោះការតវ៉ា និងស្នើសុំជាច្រើនលើកច្រើនសាររបស់ប៉េកាំង ហើយនៅតែបន្តបង្កើនវិធានការរឹតត្បិត៕