* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អូស្ត្រាលីចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹង Telegram ពាក់ព័ន្ធនឹងការទុកឱ្យមានខ្លឹមសារគាំទ្រអំពើភេរវកម្ម

30-07-2026 11:53

(បរទេស)៖ អាជ្ញាធរត្រួតពិនិត្យ និងប្រកាសអាសន្នសុវត្ថិភាពអ៊ីនធឺណិតអូស្ត្រាលី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងកម្មវិធីផ្ញើសារ Telegram ដោយសារតែការបរាជ័យក្នុងការលុបបំបាត់ និងទប់ស្កាត់ការផ្សព្វផ្សាយខ្លឹមសារ ឬវីដេអូដែលគាំទ្រអំពើភេរវកម្ម និងហិង្សាជ្រុលនិយមនៅលើបណ្តាញរបស់ខ្លួន។

អគ្គស្នងការនៃស្ថាប័ន eSafety លោកស្រី Julie Inman Grant បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការផ្លូវច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពី Telegram បរាជ័យក្នុងការលុបវីដេអូស្តីពីការសម្លាប់មនុស្សដោយក្រុមភេរវករ និងសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សរង្គាលជាច្រើន។ លោកស្រីបានបញ្ជាក់ថា៖ «ករណីនេះទាក់ទងនឹងខ្លឹមសារដែលភ្ជាប់ទៅនឹងអំពើហិង្សាជ្រុលនិយមដ៏សាហាវឃោរឃៅបំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រពេលថ្មីៗនេះ រួមទាំងសម្ភារវីដេអូដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅទីក្រុង Christchurch (ប្រទេសនូវែលសេឡង់) និងទីក្រុង Buffalo (សហរដ្ឋអាមេរិក)។ យើងចោទប្រកាន់ថា ខ្លឹមសារទាំងនេះនៅតែអាចចូលមើលបាននៅលើសេវាកម្ម Telegram បើទោះបីជាក្រុមហ៊ុនត្រូវបានជូនដំណឹងជាច្រើនលើកច្រើនសាររួចហើយក៏ដោយ»

តាមបទដ្ឋាន និងក្រមប្រតិបត្តិសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី ការបរាជ័យក្នុងការអនុវត្តតាមតម្រូវការច្បាប់នេះ អាចធ្វើឱ្យ Telegram ប្រឈមមុខនឹងការពិន័យជារដ្ឋប្បវេណីរហូតដល់ ៥៤.៦ លានដុល្លារអូស្ត្រាលី (ប្រមាណជិត ៣៥លានដុល្លារអាមេរិក)។ Telegram ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មជាង១ពាន់លាននាក់ រៀងរាល់ខែនៅទូទាំងពិភពលោក មិនទាន់បានឆ្លើយតបជាផ្លូវការភ្លាមៗជុំវិញការចោទប្រកាន់ និងចំណាត់ការផ្លូវច្បាប់ចុងក្រោយនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ស្ថាប័ន eSafety របស់អូស្ត្រាលី ធ្លាប់បានដាក់សម្ពាធ និងពិន័យលើបណ្តាញសង្គមធំៗជាច្រើនជុំវិញការខកខានក្នុងការបង្ក្រាបខ្លឹមសារបង្កគ្រោះថ្នាក់ដល់សង្គម រួមទាំងការប្រឆាំងនឹងខ្លឹមសារបំពានលើកុមារ និងអំពើភេរវកម្មលើបណ្តាញឌីជីថល៕