* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ការវាយប្រហារតាមអាកាសថ្មីចុងក្រោយរបស់រុស្ស៉ីលើអ៊ុយក្រែន សម្លាប់មនុស្ស៨នាក់ (Video inside)

30-07-2026 14:12

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការវាយប្រហារថ្មីចុងក្រោយតាមផ្លូវអាកាសរបស់រុស្ស៉ីលើអ៊ុយក្រែន នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់ រួមមានទាំងម្នាក់នៅរដ្ឋធានីកៀវ ហើយទីក្រុង Lviv នៅឯភាគខាងលិចប្រទេសឯណោះ ក៏ជាគោលដៅផងដែរ ព្រមទាំងបង្ខំឱ្យប្រទេសជិតខាង គឺប៉ូឡូញត្រូវចល័តយន្តហោះចម្បាំង ដើម្បីធានាសុវត្ថិភាពដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅតំបន់ភាគច្រើនទូទាំងអ៊ុយក្រែន រួមជាមួយស្នូរផ្ទុះ។ អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា ទីតាំងមួយចំនួនប៉ុន្តែមិនមែនជាកន្លែងអគារស្នាក់នៅ បានរងការឆាបឆេះ។ នៅទីនោះ មានមនុស្សម្នាក់បានស្លាប់ និង២នាក់បានរងរបួស។ ចំណែក នៅតំបន់ Dnipropetrovsk មានមនុស្ស៦នាក់ទៀត​ ស្លាប់ ក្នុងនោះ២នាក់ជាក្មេង។ រីឯនៅតំបន់ Poltava ក៏មានម្នាក់ស្លាប់ផងដែរ។

នៅទីក្រុង Kryvyi Rih ដែលស្ថិតក្នុងតំបន់ Dnipropetrovsk ក្មេងស្រីអាយុ៥ឆ្នាំ និង១២ឆ្នាំ គឺស្ថិតក្នុងចំណោម​មនុស្សដែលស្លាប់៦នាក់ខាងលើ ហើយមាន៨នាក់ផ្សេងទៀតរងរបួស ក្នុងអ្វីដែលអាជ្ញាធរនៅ​ទីក្រុងនោះផ្ទាល់ បានអះអាងថា ជាការវាយប្រហារនៃមីស៉ីលបាលិស្ទីគ Iskander-M របស់រុស្ស៉ី។

ដោយឡែក នៅទីក្រុង Lviv កៀកនឹងប្រទេសប៉ូឡូញ អគារស្នាក់នៅ២ខ្នង បានរងការខូចខាតដោយសារមីស៉ីលរុស្ស៉ី ហើយ​មនុស្ស២៦នាក់បានរងរបួស និងមួយចំនួនជាប់ក្រោមគំនរបាក់បែក។ យោធាប៉ូឡូញ បានឱ្យដឹងថា យន្តហោះចម្បាំងត្រូវបាន​ចល័តទៅការពារដែនអាកាសប្រទេសរបស់ខ្លួន ចំពោះមុខការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារលើ អ្វីដែល​ខ្លួនអះអាងថា ជាមូលដ្ឋានយោធានៅពាសពេញអ៊ុយក្រែន ក្នុងតំបន់រាប់ចាប់តាំងពីរដ្ឋធានីកៀវ រហូតដល់ទីក្រុង Lviv និង ទីក្រុង Dnipropetrovsk ព្រមទាំងកប៉ាល់ដឹកទំនិញ៣គ្រឿងថែមទៀត៕