* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រទេសអែលសាល់វ៉ាឌ័រ កាត់ទោសសមាជិកក្រុមជនពាល ដាក់ពន្ធនាគាររហូតដល់ជាង១ពាន់ឆ្នាំ (Video inside)

30-07-2026 14:59

(សាន់សាល់វ៉ាឌ័រ)៖ តុលាការនៅនៅប្រទេសអែលសាល់វ៉ាឌ័រនៃតំបន់អាមេរិកកណ្តាល បានកាត់ទោសសមាជិកក្រុមជនពាល ដែលត្រូវបានរកឃើញថា មានទោសពីបទជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និងប្រព្រឹត្តិឧក្រិដ្ឋកម្មផ្សេងៗទៀត ឱ្យជាប់ពន្ធនាគារម្នាក់ៗ គឺលើសពី១០០០ ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ការកាត់ទោសដ៏ធ្ងន់នេះកើតឡើង នៅក្នុងបរិបទនៃការបន្តសង្រ្គាមប្រឆាំងក្រុមជនពាល របស់ប្រធានាធិបតីស្តាំនិយម លោក Nayib Bukele ដែលបានចាប់ផ្តើម កាលពីឆ្នាំ២០២២ និងដែលនាំឱ្យមានការចាប់ខ្លួនសមាជិកក្រុមជនពាលសរុបជាង ៩០ ០០០នាក់ ដោយក្នុងនោះជាច្រើននាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលមានសន្តិសុខរឹងមាំបំផុតរបស់ប្រទេសនេះ។

រដ្ឋអាជ្ញាអែលសាល់វ៉ាឌ័រ បានអះអាងថា ក្រុមជនពាលខាងលើ ដែលជាសមាជិកក្រុមហៅថា El Gremio ត្រូវបានផ្តន្ទាទោស ពីបទ «ជួញដូរគ្រឿងញៀន លាងលុយកខ្វក់ និងការបង្កើតបណ្តាញបក្ខពួកខុសច្បាប់»។ ២នាក់ក្នុងចំណោមសមាជិកជនពាលសរុប២៨នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០៤៨ឆ្នាំ។

កាលពីខែមីនា សភាដែលគ្រប់គ្រងដោយលោក Bukele បានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានលុបចោលការកាត់ទោសអតិបរមាបានត្រឹម ៦០ឆ្នាំ កាលពីមុន ហើយជំនួសមកវិញ ដោយការជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ឃាតករ ជនប្រព្រឹត្តអំពើចាប់រំលោភ និងភេរវករ។ ទោសអតិបរមានោះ ក្រោយមកត្រូវបានពង្រីកបន្ថែម ដើម្បីអនុវត្តចំពោះ អ្នកដែលមានអាយុក្រោម ១៨ឆ្នាំផងដែរ។

លោក Bukele ត្រូវគេដឹងថាគ្រប់គ្រងប្រទេសអែលសាល់វ៉ាឌ័រ លក្ខណៈបែបផ្តាច់ការ ហើយក្រុមអង្គការក្រៅរដ្ឋាភិបាល បានចោទថា ប្រទេសនេះខ្វះឯករាជ្យភាពផ្នែកតុលាការ។ ក្រុមសិទ្ធិមនុស្ស ក៏បានចោទប្រកាន់រដ្ឋាភិបាលលោក Bukele ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការចាប់ឃុំខ្លួនអ្នកស្លូតត្រង់ ផងដែរ។ តាមអង្គការលើកលែងទោសអន្តរជាតិ Amnesty International មនុស្សរាប់រយនាក់បានស្លាប់អំឡុងការជាប់ឃុំឃាំង និងរាប់ពាន់នាក់ បានប្រឈមមុខការចាប់ឃុំខ្លួនតាមតែអំពើចិត្ត ក្នុងអំឡុងការបង្ក្រាបប៉ុន្មានឆ្នាំមកនេះរបស់លោក Bukele៕