* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អ៊ុយក្រែន បន្តវាយប្រហារទីតាំងក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី ដោយចោទថាពាក់ព័ន្ធនឹងយោធា (Video inside)

30-07-2026 15:46

(មូស្គូ)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ប្រទេសរុស្ស៉ី Wildberries ព្រមទាំងអាជ្ញាធរក្នុងតំបន់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ឃ្លាំងស្តុកទំនិញចំនួន ២ទៀតរបស់ក្រុមហ៊ុន បានរងការវាយប្រហារពីដ្រូនអ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលតំបន់ Penza ភាគខាងលិចប្រទេសរុស្ស៉ី បានអះអាងថា មនុស្សម្នាក់បានរងរបួស ហើយបុគ្គលិកជាង២០០នាក់ ត្រូវបានជម្លៀសខ្លួន ក្រោយការវាយប្រហារដោយដ្រូន បានបង្កជាអគ្គិភ័យ នៅឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន Wildberries។ ដោយឡែក ក្រុមហ៊ុនផ្ទាល់ក៏បានឱ្យដឹងដែរថា ឃ្លាំងស្តុកទំនិញមួយកន្លែងទៀតរបស់ខ្លួន ត្រូវបានវាយប្រហារ​ដោយដ្រូនអ៊ុយក្រែន នៅទីក្រុង Sarapul ចម្ងាយប្រហែល១១០០គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីមូស្គូ ហើយអគ្គិភ័យបានកើតឡើង។

អ៊ុយក្រែនបានចាប់ផ្តើមកំណត់គោលដៅលើឃ្លាំងរបស់ក្រុមហ៊ុន Wildberries ជាលើកដំបូង កាលពីថ្ងៃទី១៨-១៩ ខែកក្កដា នៅតំបន់ Tambov ចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីរបស់រុស្ស៉ី ព្រមទាំងនៅតំបន់មូស្គូផ្ទាល់ បណ្តាលឱ្យ​មានមនុស្សស្លាប់៨នាក់ ហើយធ្វើឱ្យអគារទាំងនោះឆេះខ្ទេចខ្ទីទាំងស្រុង។ ចាប់តាំងពីពេលនោះ អ៊ុយក្រែនបានបើកការវាយប្រហារលើ​ឃ្លាំងជាច្រើនទៀតរបស់ក្រុមហ៊ុន នៅទូទាំងប្រទេសរុស្ស៉ី។ ទីក្រុងកៀវចោទថា ទីតាំងទាំងអស់នោះ គឺជាផ្នែកនៃបណ្តាញឡូជីស្ទីគសម្រាប់យោធារុស្ស៉ី។

គួរបញ្ជាក់ថា រយៈពេលជាង៤ឆ្នាំកន្លះមកនេះ ក្រោយរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កិច្ចប្រឹងប្រែងការទូត ដើម្បីស្វែងរកទីបញ្ចប់សម្រាប់ជម្លោះនៅតែបន្តជាប់គាំង ហើយប្រទេសទាំងពីរ បាននិងកំពុងបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយតាមផ្លូវអាកាសរៀងៗខ្លួន៕